ព័ត៌មានអន្ដរជាតិ
ចិន៖ ពិភពលោក ឃើញច្បាស់ហើយថា អ្នកណា រករឿងអ្នកណា លើបញ្ហាកោះតៃវ៉ាន់ (មានវីដេអូ)
កាលពីថ្ងៃចន្ទទៅ១៥ខែសីហា ឯកអគ្គរដ្ឋទូតចិន ប្រចាំអង្គការសហប្រជាជាតិ លោក Zhang Jun បាននិយាយថា ពិភពលោកមើលឃើញយ៉ាងច្បាស់ហើយថា តើអ្នកណាជាអ្នករករឿងអ្នកណាឲ្យពិតប្រាកដ លើបញ្ហាកោះតៃវ៉ាន់ ហើយចិននឹងបន្តការពារអធិបតេយ្យភាពរបស់ខ្លួន។

លោកឯកអគ្គរដ្ឋទូតនិយាយថា “ពិភពលោកទាំងមូល កំពុងមើលឃើញយ៉ាងច្បាស់ថាអ្នកណាជាអ្នកបង្កហេតុ អ្នកណាកំពុងផ្លាស់ប្តូរស្ថានភាពរដ្ឋ និងអ្នកណាដែលព្យាយាមបង្កើតបញ្ហា។ យើងនឹងបន្តធ្វើអ្វីៗតាមដែលអាចធ្វើទៅបាន ដើម្បីការពារអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់យើង”។
នៅព្រឹកថ្ងៃដដែលនោះ ក្រសួងការពារជាតិចិន បានថ្កោលទោសដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ ដោយលើកឡើងថា នោះជាការរំលោភលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន។

គណៈប្រតិភូមួយក្រុម បានទៅដល់កោះតៃវ៉ាន់ ពោលគឺក្នុងរយៈពេលពីរសប្តាហ៍ បន្ទាប់ពីដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាសរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់ទីក្រុងតៃប៉ិ ដែលបានធ្វើឲ្យទំនាក់ទំនងអាមេរិក-ចិនកាន់តែអាក្រក់ទៅៗ។
ទីក្រុងប៉េកាំង បានចាត់ទុកកោះតៃវ៉ាន់ ដែលគ្រប់គ្រងដោយខ្លួនឯងចាប់តាំងពីការបំបែកចេញពីចិនដីគោកក្នុងឆ្នាំ១៩៤៩ ថាជាទឹកដីអធិបតេយ្យភាពរបស់ខ្លួន ដោយនិយាយថា ទីបំផុត ខ្លួននឹងបង្រួបបង្រួមជាមួយដីគោកក្រោមគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ”។

ជាផ្លូវការ សហរដ្ឋអាមេរិក បានប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ។ ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងវ៉ាស៊ីនតោន បានរក្សាទំនាក់ទំនងក្រៅផ្លូវការជាមួយទីក្រុងតៃប៉ិជាយូរមកហើយ រួមទាំងការផ្គត់ផ្គង់អាវុធ ដើម្បីឲ្យកោះតៃវ៉ាន់ការពារខ្លួនផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ គ្រាន់តែសមាជិកសភាអាមេរិក ធ្វើទស្សនកិច្ចតៃវ៉ាន់ភ្លាម ចិនធ្វើសមយុទ្ធយោធាថ្មីភ្លែត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង