ព័ត៌មានអន្ដរជាតិ
កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត
នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលបានរាយការណ៍ពីករណីឆ្លងកូវីដ១៩ថ្មីចំនួន៨១ករណីដែលក្នុងនោះមានអ្នកស្រុកចំនួន៣៧ករណី ពលករចំណាកស្រុក៣៥ករណីនិងនាំចូល៩ករណីដោយធ្វើឲ្យចំនួនសរុបកើនដល់៥,៩១០ករណី។

លោកវេជ្ជបណ្ឌិត Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩បាននិយាយថា ការឆ្លងចំនួន២៦ករណីក្នុងចំណោម៣៧ករណីគឺជាប់ទាក់ទងទៅនឹងការផ្ទុះនៅខេត្ត Samut Sakhon។ ចំណែក១១ករណីទៀតកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ។
ការឆ្លងក្នុងសហគមន៍រួមមានអ្នកលក់ មន្ត្រីរដ្ឋាភិបាល កម្មករដឹកជញ្ជូនអាហារសមុទ្រនិងបុគ្គលិកធនាគារ។ គាត់និយាយថា អ្នកឆ្លងភាគច្រើនគឺស្ថិតក្នុងអាយុធ្វើការហើយបានបង្ហាញរោគសញ្ញានៃជំងឺនេះ។

អ្នកនាំពាក្យដដែលបាននិយាយថា រហូតមកដល់ពេលនេះ ការផ្ទុះវីរុសដែលបានកើតឡើងនៅផ្សារបង្គារខេត្ត សាមុត សាខន បានរាលដាលដល់៣១ខេត្តហើយ។
គួរបញ្ជាក់ថា ក្នុងចំណោមករណីសរុប៥,៩១០ករណី, មាន៤,១៣០នាក់បានជាសះស្បើយខណៈ១,៧១៣នាក់កំពុងព្យាបាលក្នុងមន្ទីរពេទ្យចំណែកអ្នកស្លាប់នៅតែមាន៦០នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ ឡាវ ហាមនាំចូលគ្រឿងសមុទ្រពី ថៃ បន្ទាប់ពីផ្ទុះកូវីដនៅ សាមុត សាខន
ចុចអាន៖ ខេត្តមួយរបស់ ថៃ អនុញ្ញាតឲ្យរៀបចំពិធីឆ្លងឆ្នាំ មិនខ្លាចកូវីដ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម៩ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ២ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស