ព័ត៌មានអន្ដរជាតិ
តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៦ ឆ្នាំទៀត (មានវីដេអូ)
តុលាការមីយ៉ានម៉ាបានកាត់ទោសអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល ៦ ឆ្នាំបន្ថែមទៀត បន្ទាប់ពីរកឃើញថា លោកស្រីមានទោសក្នុងសំណុំរឿងពុករលួយចំនួន ៤ ករណី ។

ការកាត់ក្តីដែលធ្វើឡើងនៅក្នុងទីក្រុង Naypyitaw កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសពីបទធ្វើឲ្យរដ្ឋខាតបង់ប្រាក់ជាង ១៣ លានដុល្លារដោយការជួលដីក្នុងទីក្រុង Naypyitaw ដើម្បីសាងសង់ទីស្នាក់ការកណ្តាល និងគម្រោងពាក់ព័ន្ធនៃមូលនិធិ Daw Khin Kyi ដែលជាអង្គការសប្បុរសធម៌គាំទ្រសុខភាពសាធារណៈ និងការអប់រំ ។
ជាមួយនឹងសាលក្រមថ្មីទាំង ៤ នេះ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារសរុបចំនួន ១៧ ឆ្នាំ ក្នុងចំណោមសំណុំរឿងទាំង ១០ ដែលត្រូវបានចោទប្រកាន់លោកស្រី ចាប់តាំងពីយោធាបានឡើងកាន់អំណាចក្នុងរដ្ឋប្រហារកាលពីឆ្នាំមុន ។

ទន្ទឹមនោះ លោកស្រីក៏ត្រូវបានរកឃើញថាមានពិរុទ្ធពីបទបះបោរ និងបទចោទប្រកាន់ផ្សេងទៀតផងដែរ ហើយបទចោទប្រកាន់ទាំងអស់នេះត្រូវបានគេមើលឃើញថាជាការប៉ុនប៉ងរបស់យោធាដើម្បីដកលោកស្រីចេញពីឆាកនយោបាយទាំងស្រុងតែម្ដង ។
គួរបញ្ជាក់ថា កន្លងមក តុលាការ Naypyitaw ក៏បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគារសរុបចំនួន ១១ ឆ្នាំមកហើយដែរ លើបទចោទចំនួន ៦ រួមមានការនាំចូលដោយខុសច្បាប់ និងកាន់កាប់ឧបករណ៍ទំនាក់ទំនងដោយមិនមានអាជ្ញាប័ណ្ណ បំពានច្បាប់កូវីដ ១៩ និងញុះញង់ឲ្យមានការប្រឆាំងនឹងយោធាមីយ៉ាន់ម៉ាជាដើម ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា ឲ្យគណបក្សនយោបាយទាំងអស់សុំការអនុញ្ញាតជាមុនសិន បើចង់ជួបអង្គការអន្តរជាតិ

-
សន្តិសុខសង្គម២ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ចរាចរណ៍២ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត