ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូង ចាំតែជួយ កូរ៉េខាងជើង ប៉ុណ្ណោះ បើរំសាយអាវុធនុយក្លេអ៊ែរ
ប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងត្បូងបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយសម្រួលដល់ការអភិវឌ្ឍនៃវិស័យសេដ្ឋកិច្ច ថាមពល ពាណិជ្ជកម្ម កសិកម្ម និងប្រើប្រាស់គំនិតផ្តួចផ្តើមវិនិយោគអន្តរជាតិសម្រាប់កូរ៉េខាងជើង ប្រសិនបើទីក្រុងព្យុងយ៉ាងចាប់ផ្តើមដំណើរការលុបបំបាត់អាវុធនុយក្លេអ៊ែរពិតប្រាកដមែន ។

លោក Yoon បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ KTV ថា “បើទីក្រុងព្យុងយ៉ាងបិទការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងចាប់ផ្តើមការរំសាយអាវុធនុយក្លេអ៊ែរពិតប្រាកដ ខ្ញុំស្នើផែនការដ៏ធំមួយដែលមានបំណងធ្វើឲ្យប្រសើរឡើងនៃសេដ្ឋកិច្ច ក៏ដូចជាជីវិតរស់នៅរបស់ប្រជាជនកូរ៉េខាងជើង ពោលគឺការអនុវត្តស្របតាមដំណាក់កាលនៃការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង” ។
លោកប្រធានាធិបតីបាននិយាយទៀតថា ផែនការនេះរួមមាន កម្មវិធីអាហារខ្នាតធំ ជំនួយក្នុងការបង្កើតហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម ការបញ្ជូន និងចែកចាយការផ្គត់ផ្គង់អគ្គិសនី ក៏ដូចជាការធ្វើទំនើបកម្មកំពង់ផែ និងអាកាសយានដ្ឋាន ដើម្បីរៀបចំពាណិជ្ជកម្មអន្តរជាតិឲ្យកូរ៉េខាងជើង ។

លោកបានបន្ថែមថា ទីក្រុងសេអ៊ូលក៏ត្រៀមខ្លួនជាស្រេចដើម្បីជួយក្រុងព្យុងយ៉ាងក្នុងការបង្កើនផលិតភាពកសិកម្ម កម្រិតហេដ្ឋារចនាសម្ព័ន្ធវេជ្ជសាស្រ្ត និងប្រើប្រាស់គំនិតផ្តួចផ្តើមជំនួយហិរញ្ញវត្ថុវិនិយោគអន្តរជាតិជាដើម ។
គួរបញ្ជាក់ថា លោក Yoon បានថ្លែងបែបនេះនៅក្នុងទិវារំដោះជាតិកូរ៉េដែលត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១៥ ខែសីហា ដើម្បីរំឭកដល់ការរំដោះប្រទេសកូរ៉េពីការគ្រប់គ្រងរបស់ជប៉ុននៅឆ្នាំ ១៩៤៥ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ រុស្ស៊ី-កូរ៉េខាងជើង ចាប់ដៃគ្នាពង្រីកទំនាក់ទំនងទ្វេភាគី ទប់ទល់ការគំរាមកំហែងរបស់ អាមេរិក

-
KPT+៣ ថ្ងៃ ago
តំបន់កោះដ៏ពេញនិយមសម្រាប់សកម្មភាពកម្សាន្ត របស់ខេត្តកោះកុង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អាមេរិកគ្រោងដាក់កម្ពុជាក្នុងបញ្ជីលឿង៖សម្ដេចតេជោ ថាជាសិទ្ធិរបស់គេ គ្មានអ្វីត្រូវខ្វល់ តែត្រូវកសាងប្រទេសឱ្យខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ពីឆ្នាំ២០០៩ ដល់បច្ចុប្បន្ន ឥស្សរជនជាន់ខ្ពស់៥រូប ត្រូវបានតម្លើងឋានន្តរសក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ផុតលេខ ផ្កាយមាស៥
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
ព័ត៌មានជាតិ៤ ម៉ោង ago
ព្រះតេជគុណ ជួន កក្កដា គ្រោងលាចាកសិក្ខាបទនៅព្រឹកនេះ