Connect with us

ព័ត៌មានអន្ដរជាតិ

បេសកជន UN ធ្វើដំណើរទៅ មីយ៉ាន់ម៉ា ជាលើកដំបូង

បានផុស

នៅ

កាលពីថ្ងៃចន្ទទី១៥ខែសីហា បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ា បានធ្វើដំណើរទៅកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ជាលើកដំបូងចាប់តាំងពីលោកស្រីត្រូវបានតែងតាំងឲ្យកាន់តំណែងកាលពីខែតុលាឆ្នាំមុន។

បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ សម្រាប់ប្រទេសមីយ៉ាន់ម៉ា លោកស្រី Noeleen Heyzer

ដំណើររបស់លោកស្រី Noeleen Heyzer បានកើតឡើង បន្ទាប់ពីការអំពាវនាវចុងក្រោយបំផុតរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឲ្យបញ្ចប់ជាបន្ទាន់ចំពោះអំពើហិង្សាគ្រប់ទម្រង់ និងការចូលមនុស្សធម៌ដោយគ្មានការរារាំង នៅក្នុងប្រទេសដែលហែកហួរដោយជម្លោះមួយនេះ។

អ្នកនាំពាក្យ UN លោក Stephane Dujarric បាននិយាយថា លោកស្រី Heyzer នឹងផ្តោតលើការដោះស្រាយស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន និងការព្រួយបារម្ភជាបន្ទាន់ ក៏ដូចជាវិស័យអាទិភាពផ្សេងទៀតនៃអាណត្តិរបស់លោកស្រីផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ លោក Dujarric ​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​ថា​តើ​ លោកស្រី Heyzer នឹង​ជួប​ជាមួយ​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ឬ​អតីត​មេដឹកនាំ​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ប្រទេស​គឺ​លោកស្រី អ៊ុងសាន ស៊ូជី ដែល​ជា​ការ​ទាមទារជា​យូរ​មក​ហើយរបស់ UN ដែរឬក៏អត់នោះទេ។

កាលពីថ្ងៃចន្ទ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោស លើបទចោទប្រកាន់ពុករលួយបន្ថែមទៀត ដោយបន្ថែមរយៈពេលជាប់ពន្ធនាគារ៦ឆ្នាំទៀត លើទោសជាប់ពន្ធនាគារលើកមុន ដែលមានរយៈពេល១១ឆ្នាំ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ តុលាការ មីយ៉ាន់ម៉ា កាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ជាប់ពន្ធនាគារ ៦ ឆ្នាំទៀត

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

ផ្ដន្ទាទោស​​ជនជាតិ​វៀតណាម២នាក់​ ដាក់ពន្ធនាគារអស់មួយជីវិតម្នាក់ និង២៧ឆ្នាំម្នាក់ ករណី​ជួញដូរ​គ្រឿង​ញៀន

កីឡា៥ ម៉ោង មុន

ចូល​រួម​លើក​ទឹក​ចិត្ត ក្រុម​នារី​កម្ពុជា ទទួល​បាន​លេខ​២ ពាន ASEAN Women’s Cup 2024

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

អ្នកឧកញ៉ា​ ឃុន​ សៀ​ ផ្ញើសារចូលរួមអបអរសាទររាជរដ្ឋាភិបាល និងប្រជាជាតិកម្ពុជាដែល «ក្រមាខ្មែរ» ត្រូវបានដាក់បញ្ចូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ

ព័ត៌មានជាតិ៦ ម៉ោង មុន

ផលនេសាទនៅទន្លេមេគង្គលើ ខេត្តស្ទឹងត្រែង ឆ្នាំ២០២៤ មានចំនួន៤ ៤១៥តោន កើនជាងឆ្នាំមុន២០៩តោន

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ជំងឺមិនស្គាល់រោគសញ្ញា​សម្លាប់មនុស្សយ៉ាងហោចណាស់ ១៤៣នាក់នៅកុងហ្គោ

Sokha Hotels

ព័ត៌មានពេញនិយម