ព័ត៌មានអន្ដរជាតិ
ក្រុមមន្ត្រីកេនយ៉ា វាយតប់គ្នាផ្អើល មណ្ឌលប្រកាសលទ្ធផលឆ្នោត
ការវាយតប់គ្នា មានទាំងការគប់កៅអីផង បានផ្ទុះឡើង រវាងក្រុមមន្ត្រីនៅឯមណ្ឌលប្រកាសលទ្ធផលបោះឆ្នោត របស់ប្រទេសកេនយ៉ាក្នុងទីក្រុងណៃរ៉ូប៊ី ចំពេលមានការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត និងការប្រកាសពន្យារពេល ខណៈលោក William Ruto បានប្រកាសយ៉ាងចម្រូងចម្រាសថា ជាអ្នកឈ្នះឆ្នោត។

អ្នកគាំទ្របេក្ខភាពប្រធានាធិបតីគូប្រជែងលោក Raila Odinga បាននាំគ្នាជំទាស់ ខណៈស្នងការបោះឆ្នោត ៤នាក់ក្នុងចំណោម ៧នាក់ និយាយថា ពួកគេមិនអាចទទួលស្គាល់លទ្ធផល ឬចូលរួមក្នុងការប្រកាសនោះទេ។
ការប៉ះទង្គិចគ្នា បានកើតឡើងនៅពេលដែល អ្នកគាំទ្រលោក Raila Odinga ព្យាយាមរារាំងប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោត ពីការធ្វើសេចក្តីប្រកាស។

ពេលដែលលោក Ruto បានទៅដល់មណ្ឌលរាប់សន្លឹកឆ្នោតជាតិនៅម៉ោង ១រសៀល សម្រាប់ការប្រកាសលទ្ធផល លោក Odinga មិនបានបង្ហាញខ្លួនទេ។
ប្រធានភ្នាក់ងារបោះឆ្នោតនៃគណបក្សរបស់គាត់ បានប្រកាសថា គាត់នឹងមិនស្នើសុំឲ្យលោក Odinga ទៅទីនោះឡើយ ដោយសារតែក្រុមរបស់គាត់មិនអាចផ្ទៀងផ្ទាត់លទ្ធផលមួយចំនួនបាន។

ភ្នាក់ងារគណបក្សរបស់លោក Odinga បានចោទប្រកាន់ថា មានភាពមិនប្រក្រតី និងការគ្រប់គ្រងមិនត្រឹមត្រូវ នៅក្នុងការបោះឆ្នោត។
នៅទីបំផុត លោក Ruto ត្រូវបានប្រកាសថាទទួលជ័យជម្នះយ៉ាងប្រផិតប្រផើយ លើលោក Odinga ជាមួយសំឡេង ៥០,៤៩% ទល់នឹង ៤៨,៨៥%។

គួរបញ្ជាក់ថា លោក William Ruto អាយុ៥៥ឆ្នាំ បានបម្រើការជាអនុប្រធានាធិបតីកេនយ៉ា អស់រយៈពេលដប់ឆ្នាំ មុនពេលឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី។ គាត់បានឈ្លោះប្រកែកជាមួយអតីតប្រធានាធិបតី Uhuru Kenyatta ដែលបានគាំទ្រលោក Odinga ឲ្យបន្តតំណែងរបស់គាត់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទឹកហូរខ្លាំងហើយនៅតែបើករថយន្តឆ្លងកាត់ ទីបំផុតជួបគ្រោះស្លាប់ជាង ២០នាក់នៅ កេនយ៉ា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ