ព័ត៌មានអន្ដរជាតិ
ចិន ដាក់ទណ្ឌកម្មក្រុមផ្ដាច់ខ្លួន តៃវ៉ាន់ ៧ នាក់ ដោយសារលោកស្រី Pelosi
គណបក្សកុម្មុយនិស្តចិនបានប្រកាសដាក់ទណ្ឌកម្មលើមន្ត្រី និងសមាជិកសភាតៃវ៉ាន់ចំនួន ៧ រូបជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់កាលពីថ្ងៃទី ២ ខែសីហាកន្លងទៅ ។

គណបក្សកាន់អំណាចចិនបាននិយាយនៅថ្ងៃអង្គារនេះថា នឹងដាក់ទណ្ឌកម្មលើក្រុមផ្តាច់ខ្លួនទាំងនេះសម្រាប់ការឃុបឃិតជាមួយកងកម្លាំងខាងក្រៅក្នុងការញុះញង់ឲ្យមានការតស៊ូមតិពាក់ព័ន្ធនឹង “ឯករាជ្យភាពតៃវ៉ាន់” ។
បុគ្គលគោលដៅទាំង ៧ នាក់នោះ រួមមានប្រធានការិយាល័យតំណាងរបស់តៃវ៉ាន់ក្នុងទីក្រុងវ៉ាស៊ីនតោនលោកស្រី Hsiao Bi-khim និងសមាជិកសភាមកពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់ ។

ទន្ទឹមនោះ ចិនក៏នឹងហាមឃាត់អ្នកទាំង ៧ នោះមិនឲ្យជាន់ដីគោក រួមទាំងតំបន់នៃទីក្រុងហុងកុង និងម៉ាកាវ ហើយសហគ្រាសដែលទាក់ទងនឹងពួកគេ ក៏ដូចជាអ្នកឧបត្ថម្ភរបស់ពួកគេ ក៏ត្រូវបានហាមឃាត់ដូចគ្នាមិនឲ្យចូលរួមក្នុងសកម្មភាពរកប្រាក់ចំណេញនៅលើដីគោករបស់ចិនផងដែរ ។
ជាចុងក្រោយគណបក្សកុម្មុយនិស្តបានសង្កត់ធ្ងន់ថា សកម្មភាពរបស់ពួកគេកាន់តែមានភាពសាហាវឃោរឃៅ ជាពិសេសក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ដោយបង្ហាញភាពរឹងចចេសបន្ថែមទៀតក្នុងការស្វែងរក “ឯករាជ្យភាពតៃវ៉ាន់” ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ថា សមយុទ្ធយោធាចុងក្រោយរបស់ ចិន លើកោះតៃវ៉ាន់ជា “ប្រតិកម្មហួសហេតុ”

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង