ព័ត៌មានអន្ដរជាតិ
លោក ពូទីន ស្តីបន្ទោសអាមេរិក ចំពោះជម្លោះនៅអ៊ុយក្រែន និងបញ្ហាតៃវ៉ាន់ (មានវីដេអូ)
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នៅថ្ងៃអង្គារទី១៦ខែសីហានេះ បានចោទប្រកាន់ទីក្រុងវ៉ាស៊ីនតោន ថា កំពុងព្យាយាម អូសបន្លាយជម្លោះក្នុងប្រទេសអ៊ុយក្រែន និងបង្កជម្លោះនៅកន្លែងផ្សេងទៀតលើពិភពលោក រួមទាំងដំណើរទស្សនកិច្ចរបស់ប្រធានសភាសហរដ្ឋអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ ផងដែរ។

ថ្លែងតាមរយៈ videolink ក្នុងសន្និសីទសន្តិសុខនៅទីក្រុងមូស្គូ លោក ពូទីន បាននិយាយថា “ស្ថានភាពនៅអ៊ុយក្រែនបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមអូសបន្លាយជម្លោះនេះ ហើយពួកគេធ្វើសកម្មភាពក្នុងវិធីដូចគ្នា ដោយជំរុញឲ្យមានសក្តានុពលសម្រាប់ជម្លោះនៅអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីន”។
លោកបន្ថែមថា “ដំណើរផ្សងព្រេងរបស់អាមេរិក ទាក់ទងនឹងកោះតៃវ៉ាន់ មិនមែនគ្រាន់តែជាដំណើររបស់អ្នកនយោបាយដែលគ្មានទំនួលខុសត្រូវប៉ុណ្ណោះទេ ប៉ុន្តែជាផ្នែកនៃយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ដែលមានគោលបំណង បង្កអស្ថិរភាព ហើយធ្វើឲ្យស្ថានការណ៍ក្នុងតំបន់ និងពិភពលោកមានភាពវឹកវរ”។

លោកបន្តថា “ដំណើរទស្សនកិច្ចនេះគឺជាការបង្ហាញច្បាស់ៗ នៃការមិនគោរពចំពោះអធិបតេយ្យភាពប្រទេសដទៃ និងចំពោះកាតព្វកិច្ចអន្តរជាតិរបស់ទីក្រុង វ៉ាស៊ីនតោន។ យើងមើលឃើញថា នេះគឺជាការបង្កហេតុដែលបានគ្រោងទុកយ៉ាងល្អិតល្អន់”។
ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងវ៉ាស៊ីនតោន មានភាពល្អក់កករ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមអន្តរាគមន៍យោធា នៅក្នុងប្រទេស អ៊ុយក្រែនកាលពីចុងខែកុម្ភៈ។

ស្របពេលមានការដាក់ទណ្ឌកម្ម មិនធ្លាប់មានពីមុនមកពីសំណាក់លោកខាងលិច, លោក ពូទីន បានស្វែងរកការពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិក និងអាស៊ី ជាពិសេសជាមួយប្រទេសចិន។
ទីក្រុងមូស្គូ បានបង្ហាញសាមគ្គីភាពពេញទំហឹង ជាមួយសម្ព័ន្ធមិត្តសំខាន់ៗរបស់ទីក្រុងប៉េកាំងក្នុងអំឡុងដំណើរទស្សនកិច្ចកាលពីខែសីហារបស់លោកស្រី Pelosi ទៅកាន់កោះតៃវ៉ាន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិន៖ ពិភពលោក ឃើញច្បាស់ហើយថា អ្នកណា រករឿងអ្នកណា លើបញ្ហាកោះតៃវ៉ាន់

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ