Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន អះអាងថា រុស្ស៊ី​ ​បោះបង់ចោល ​ទាហាន​២ម៉ឺន ​នាក់​នៅ​ក្បែរ​ទីក្រុង Kherson (មានវីដេអូ)

បានផុស

នៅ

ប្រទេស​រុស្សី ​បាន​បោះ​បង់​ទាហាន ​២០ ០០០​នាក់ ​នៅ​ក្បែរទី​ក្រុង Kherson ចំពេលមានការវាយប្រហារតបតពីអ៊ុយក្រែន។ នេះបើយោងតាមការអះអាងពីអភិបាលក្នុងតំបន់នៅក្បែរនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Vitaly Kim អភិបាលតំបន់ Mykolayiv បាននិយាយថា រុស្ស៊ីកំពុងផ្លាស់ប្តូរទីតាំងបញ្ជាការ នៅច្រាំងខាងលិចនៃទន្លេ Dnipro ទៅភាគខាងកើត ដោយទុកចោលទាហានរបស់វិមានក្រឹមឡាំង។

អ៊ុយក្រែន ​បាន​បំផ្ទុះ​ស្ពាន​ទាំង​បី ឆ្លងទន្លេ​ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។ ​នេះមាន​ន័យ​ថា ​ទាហាន​របស់​រុស្ស៊ី​នៅ​ច្រាំង​ខាង​លិច ​មិន​មាន​មធ្យោបាយ​ងាយស្រួល​ក្នុង​ការ​ផ្គត់ផ្គង់ ពង្រឹង ឬ​ដក​ថយ​ឡើយ ខណៈ​ទាហាន​របស់ទី​ក្រុង កៀវ បន្ត​ការវាយប្រហារ។

លោក Vitaly Kim អភិបាលតំបន់ Mykolayiv

លោក Kim អភិបាលតំបន់ Mykolaiv ដែលស្ថិតនៅច្រាំងទន្លេខាងលិច បាននិយាយកាលពីថ្ងៃអង្គារថា មេបញ្ជាការរុស្ស៊ីឥឡូវនេះ បានចាប់ផ្តើមដកថយហើយ ដែលទំនងជាខ្លាចការចាប់ខ្លួន ឬស្លាប់នៅក្នុងដៃរបស់អ៊ុយក្រែន។

គួរបញ្ជាក់ថា ទីក្រុង Kherson ត្រូវ​​កង​កម្លាំង​រុស្ស៊ី​ដណ្តើមបានកាល​ពី​ខែ​មីនា ពេល​ដែល​ទាហាន​របស់​លោក​ពូទីន  ​សម្រុក​ចេញ​ពី​តំបន់​គ្រីមៀ និងវាយយក​តំបន់​ភាគ​ខាង​ត្បូង​របស់ប្រទេស​អ៊ុយក្រែន។

វាជាទីក្រុងដ៏សំខាន់ផ្នែកយុទ្ធសាស្ត្រ ដោយសារវាលាតសន្ធឹងតាមដងទន្លេ Dnipro ដែលបែងចែកអ៊ុយក្រែនជាពីរ ហើយស្ថិតនៅជិតឆ្នេរសមុទ្រខ្មៅ ដែលភ្ជាប់អ៊ុយក្រែនទៅនឹងផ្លូវពាណិជ្ជកម្មសមុទ្រដ៏មានតម្លៃ។

ទីក្រុងនេះក៏មានតម្លៃជានិមិត្តរូបដ៏ធំផងដែរ ព្រោះវាជាទីក្រុងក្នុងតំបន់តែមួយគត់ ដែលត្រូវបានដណ្តើមយកដោយកងកម្លាំងរបស់លោក ពូទីន ក្នុងអំឡុងពេលការលុកលុយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ ប្រមុខសន្តិសុខអ៊ុយក្រែនច្រើនរូប “ក្បត់ជាតិ” ត្រូវលោក Zelensky បណ្តេញចេញពីតំណែង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ នាទីute មុន

កំណាត់​ផ្លូវ​ជាតិ​លេខ ៧ ពី​ស្ពាន​សេកុង​ទៅ​ច្រក​ត្រពាំង​ក្រៀល​​​ព្រំដែន​​ឡាវ​ សាងសង់​បញ្ចប់ ១០០%

ព័ត៌មានជាតិ៣ នាទីutes មុន

និស្សិតកម្ពុជា ត្រូវត្រៀមអ្វីខ្លះដើម្បីទទួលបានអាហារូបករណ៍សិក្សានៅចិន ឆ្នាំសិក្សា ២០២៥-២០២៦?

ព័ត៌មានជាតិ៤ នាទីutes មុន

សម្តេចធិបតី ណែនាំតារារ៉េប ឈប់ប្រើពាក្យជេរគ្នាដូចបរទេស រក្សាភាពថ្លៃថ្នូរមិនលើសព្រំដែនសីលធម៌ ក៏ល្បីដែរ

ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

វៀតណា​ម​កត់ត្រាពីឱនភាពពាណិជ្ជកម្ម «កម្រ» នៅខែមុន

ជីវិតកម្សាន្ដ១២ នាទីutes មុន

តួតៃវ៉ាន់ស្អាតបំផុត Joey Wong បង្ហាញខ្លួនម្ដងទៀត ក្រោយអវត្តមានជិត ២០ ឆ្នាំពីវិស័យសិល្បៈ

Sokha Hotels

ព័ត៌មានពេញនិយម