Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះកូវីដខ្លាំង ម៉ាស់នៅ ភូកេត ឡើងថ្លៃហើយ រកទិញមិនបានទៀត

បានផុស

នៅ

ខេត្ត ភូកេត កំពុងរងគ្រោះដោយកង្វះម៉ាស់បន្ទាប់ពីប្រជាពលរដ្ឋម្នាក់ត្រូវបានធ្វើតេស្តរកឃើញមានជំងឺកូវីដ១៩ពាក់ព័ន្ធនឹងការឆ្លងរលកថ្មី។

អ្នកប្រើប្រាស់បណ្តាញសង្គមមួយចំនួនបានបង្ហោះការត្អូញត្អែរអំពីកង្វះខាតនិងតម្លៃម៉ាស់ហក់ឡើងខ្ពស់ក្នុងមួយរំពេច។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាលពីថ្ងៃព្រហស្បតិ៍ ម្ចាស់ឱសថស្ថានមួយក្នុងស្រុក មឿង បាននិយាយថា អតិថិជនជាច្រើនបានសម្រុកមកទិញម៉ាស់ប៉ុន្តែម៉ាស់ក្នុងហាងរបស់គាត់អស់ពីស្តុកទៅហើយ។

លោកនិយាយថា “អ្នកផ្គត់ផ្គង់បានបដិសេធទទួលយកការកម្ម៉ង់ទិញថ្មីៗដោយនិយាយថា ស្តុកនៅក្នុងដៃរបស់ពួកគេទាំងអស់គឺត្រូវបានទិញអស់ហើយ។ ពួកគេនិយាយថា ពួកគេនឹងត្រៀមខ្លួនសម្រាប់ការកម៉្មង់ទិញថ្មីនៅខែមករាខាងមុខនេះ”។

ស្របពេលជាមួយគ្នានោះ សមាគមទេសចរណ៍ខេត្តភូកេតបាននិយាយថា ខ្លួនបានចុះទៅពិនិត្យឱសថស្ថានចំនួន៦កន្លែងនៅក្នុងខេត្តហើយឱសថស្ថានទាំងនោះពុំមានម៉ាស់នៅក្នុងស្តុកឡើយ។

កាលពីថ្ងៃពុធ អភិបាលខេត្តភូកេតលោក Narong Woonsiew បាននិយាយថា កង្វះម៉ាស់វេជ្ជសាស្រ្តគឺជាបញ្ហាដែលត្រូវដោះស្រាយជាបន្ទាន់។ លោកនិយាយថា ការិយាល័យរបស់លោកបានទទួលពាក្យបណ្តឹងលើបញ្ហានេះហើយលោកបានបញ្ជាឲ្យមានការស៊ើបអង្កេត៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ Asian One

ចុចអាន៖ ករណីផ្ទុះកូវីដនៅ សាមុត សាខន ពេលនេះរាលដាលទៅដល់ ភូកេត

ចុចអាន៖ កូវីដនៅ ថៃ រាលដាលដល់៣១ខេត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៣ វិនាទី មុន

រដ្ឋបាលខេត្តតាកែវ ចាប់ផ្តើមផ្តល់ពាក្យ និងទទួលពាក្យស្នើសុំប្រឡងចូលក្របខ័ណ្ឌមន្រ្តីពន្ធនាគារ

ព័ត៌មានអន្ដរជាតិ៤២ វិនាទី មុន

ថៃ កំពុងភ័យថា បើតុលាការអន្តរជាតិមិនទទួលយកសំណុំរឿងទាហានខ្លួនជាន់មីនទេនោះ កម្ពុជាអាចវាយបកវិញ

កីឡា៣ នាទីutes មុន

កីឡាការិនី យ៉ុន យ៉ើន បង្កើត​ប្រវត្តិផ្ទាល់​ខ្លួនទៅ​លេង​​ប្រទេស​ទី​៣​ក្នុង​អាជីព

ព័ត៌មានជាតិ៨ នាទីutes មុន

ជាស្រ្តីមេមាយ ចាប់អាជីពរត់ទូកដរដើម្បីរកថវិកាផ្គត់ផ្គង់ម្តាយចាស់ជរា និងកូនឱ្យបានរៀនខ្ពស់

ព័ត៌មានជាតិ៣១ នាទីutes មុន

ជម្លោះព្រំដែន៖ រដ្ឋមន្ត្រីព័ត៌មានកម្ពុជា ឱ្យសារព័ត៌មានថៃគោរពក្រមសីលធម៌ កុំបំប៉ោងព័ត៌មាន កុំធ្វើយុទ្ធសាស្ត្រទុច្ចរិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

ទាហានថៃជាន់មីន
អត្ថាធិប្បាយ២ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ការនាំយកសំណុំរឿងទាហានថៃជាន់មីននៅតំបន់មុំ៣ទៅប្តឹងអង្គការ សហប្រជាជាតិគឺជាឱកាសមាសសម្រាប់កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម