Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកជំនាញនុយក្លេអ៊ែរ៖ បើមានការផ្ទុះនៅរោងចក្រ Zaporozhye ប្រទេសចំនួន៩ នឹងរងផលប៉ះពាល់ (មានវីដេអូ)

បានផុស

នៅ

អតីតអធិការនៃអាជ្ញាធរនុយក្លេអ៊ែររបស់សហភាពសូវៀត បានប្រាប់ RT ថា ប្រទេសសរុបចំនួនប្រាំបួន អាចនឹងត្រូវបានបំពុល ប្រសិនបើរោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye ដែលគ្រប់គ្រងដោយរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ត្រូវបានវាយប្រហារដោយប្រព័ន្ធបាញ់រ៉ុកកែត។

រោងចក្រថាមពលនុយក្លេអ៊ែរ Zaporozhye
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កងទ័ពរុស្ស៊ី បានដាក់ការគ្រប់គ្រងរោងចក្រ Zaporozhye ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតរបស់អឺរ៉ុប នៅដើមដំបូងនៃប្រតិបត្តិការយោធាក្នុងប្រទេសអ៊ុយក្រែន។ ចាប់តាំងពីពេលនោះមក រុស្ស៊ីបានចោទប្រកាន់ទីក្រុងកៀវ ម្តងហើយម្តងទៀតថា បានបាញ់កាំភ្លើងធំ និងបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក លើទីតាំងនេះ ប៉ុន្តែមន្ត្រី​អ៊ុយក្រែន​បាន​អះអាង​ថា ជារុស្ស៊ីទេដែល​បាញ់​ផ្លោង ហើយដាក់កំហុសលើទី​ក្រុង​កៀវ។

នៅក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារទី១៦ខែសីហា លោក Vladimir Kuznetsov បានព្រមានថា ប្រសិនបើរោងចក្រនេះត្រូវបានវាយប្រហារដោយរ៉ុកកែតជាបន្តបន្ទាប់នៅស្តុក ដែលផ្ទុកឥន្ធនៈនុយក្លេអ៊ែរមែននោះ, មានឱកាសដែលថា ធុងច្រើនជាងមួយនឹងត្រូវខូចខាត។ សេណារីយ៉ូនេះនឹងរួមបញ្ចូលទាំងការលេចធ្លាយជាតិវិទ្យុសកម្ម ចូលទៅក្នុងបរិស្ថាន ដូច្នេះការបំពុលមិនមែនមានត្រឹមតែនៅកន្លែងឧស្សាហកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏រាលដាលទៅដល់ទន្លេ Dnipro ដែលនៅក្បែរនោះផងដែរ។

អតីត​អធិការរូបនេះ​បាន​សន្និដ្ឋាន​ថា ប្រសិនបើ​កុងតឺន័រ​ពី២០ទៅ៣០ ត្រូវ​ផ្ទុះក្នុង​ការ​វាយ​ប្រហារ​បែប​នេះ សារធាតុវិទ្យុសកម្ម​នឹង​ប៉ះពាល់​ដល់​ប្រទេស​ប្រមាណ​ប្រាំបួន​ដូចជា តួកគី ប៊ុលហ្គារី រូម៉ានី ស្លូវ៉ាគី សាធារណរដ្ឋ​ឆេក ប៉ូឡូញ រដ្ឋបាល់ទិកចំនួន២ និង​ជាក់ស្តែង​អ៊ុយក្រែន​ខាង​លិច។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ យោធារុស្ស៊ីបានចោទប្រកាន់អ៊ុយក្រែនថា មានចេតនាកំណត់គោលដៅលើរោងចក្រនេះច្រើនដង ហើយបានព្រមានថា គ្រោះមហន្តរាយនុយក្លេអ៊ែរដ៏ធំមួយ ស្រដៀងទៅនឹងគ្រោះមហន្តរាយ Chernobyl ក្នុងឆ្នាំ ១៩៨៦ ឬអាចអាក្រក់ជាងនោះ អាចកើតឡើងប្រសិនបើការវាយប្រហារបែបនេះនៅតែបន្ត ដោយមិនមានការត្រួតពិនិត្យ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ រុស្ស៊ីព្រមាន ប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ភ្នំសំពៅ
សន្តិសុខសង្គម២ នាទីutes មុន

ភ្លើងឆេះព្រៃលើភ្នំសំពៅ បង្ខំឲ្យព្រះសង្ឃជម្លៀសព្រះកាយចេញរកកន្លែងសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

ប្រធានាធិបតី​ប៉ាណាម៉ា ប្រាប់​អាមេរិក​ថា កុំប៉ិនកុហក​រឿង​ព្រែកជីក​ពេក

ព័ត៌មានជាតិ១៦ នាទីutes មុន

ក្រសួងធនធានទឹក អំពាវនាវឱ្យប្រើប្រាស់ទឹកសន្សំសំចៃនៅខែកុម្ភៈ និងខែមីនា ជាពិសេសតំបន់ដែលឆ្ងាយពីប្រភពទឹក

ចរាចរណ៍២០ នាទីutes មុន

រថយន្ត ១ គ្រឿង រេចង្កូតឡើងសួនចែកទ្រូងផ្លូវបុកស្លាកប៉ាណូ បង្កគ្រោះថ្នាក់ដល់រថយន្ត ១ គ្រឿងទៀត រងរបួសធ្ងន់-ស្រាល ៣ នាក់

ជីវិតកម្សាន្ដ២១ នាទីutes មុន

តារា​ចម្រៀង​ វៀតណាម មួយរូប​ ត្រូវ​​ចាប់​ខ្លួន​ពី​បទ​លួច​ទំនិញនៅ​ហាង Gucci

ជីវិតកម្សាន្ដ២៣ ម៉ោង មុន

តារាចិន វ័យ២៧ឆ្នាំ ស្លាប់ដោយសារជំងឺដូចគ្នាជាមួយ Barbie Hsu

លោកវរសេនីយ៍ឯក សំ វិច្ចិកា
សន្តិសុខសង្គម១៨ ម៉ោង មុន

អ្នកនាំពាក្យ បញ្ជាក់ពីស្ថានភាពអ្នករងរបួសក្នុងហេតុការណ៍ឆេះក្លឹបកម្សាន្ដ មីតណាយព្រីមៀរ កាលពីម្សិលមិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

អភិបាលរងរាជធានី ស្នើ​ឱ្យ​សមត្ថកិច្ច​ និង​ម្ចាស់ខុនដូរ អាផាតមិន សណ្ឋាគារ ផ្ទះសំណាក់ និងផ្ទះជួល សហការគ្នា គ្រប់គ្រងវត្តមានជនបរទេសឱ្យបានល្អ

សុវត្ថិ មុនីនាគ
ជីវិតកម្សាន្ដ១៧ ម៉ោង មុន

មុនីនាគ ជាប់ឈ្មោះជាតារាចម្រៀងប្រុស មានសមត្ថភាពច្រៀងភាសាអង់គ្លេសល្អបំផុត

ជីវិតកម្សាន្ដ១៩ ម៉ោង មុន

តាមពិតបាត់មុខយូរ តួជំនាន់ចាស់ Chintara ប្រាប់ថា ចាញ់បោកលុយក្នុងជំនួញនៅ ថៃ-ចិន

Sokha Hotels

ព័ត៌មានពេញនិយម