Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះគ្រាប់បែក ១១ កន្លែងក្នុងខេត្តចំនួន ៣ ផ្សេងគ្នានៅភាគខាងត្បូង ថៃ

បានផុស

នៅ

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មានហេតុការណ៍បំផ្ទុះគ្រាប់បែកសរុប ១១ កន្លែងផ្សេងៗគ្នាបានកើតឡើងក្នុងខេត្តចំនួន ៣ នៅភាគខាងត្បូងប្រទេសថៃ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបំផ្ទុះគ្រាប់បែកនេះកើតឡើងនៅតាមស្ថានីយ៍ប្រេងឥន្ទនៈ និងតាមផ្សារទំនើប ខណៈសមត្ថកិច្ចបានរកឃើញកន្លែងបំផ្ទុះនៅខេត្តប៉ាតានី ២ កន្លែង នៅខេត្តយ៉ាឡា ៤ កន្លែង និងនៅខេត្តណារ៉ាធីវ៉ាត់ចំនួន ៥ កន្លែង ។

នៅព្រឹកថ្ងៃទី ១៧ ខែសីហានេះ ការកំណត់អត្តសញ្ញាណជនដៃដល់បង្ករហេតុការណ៍បំផ្ទុះគ្រាប់បែកនៅតាម​ស្ថានីយ​ប្រេងប្រេងឥន្ទនៈ និងតាមផ្សារទំនើបជាច្រើនកន្លែងនៅ​ខេត្ត​ទាំង ៣ ជាប់​ព្រំដែន​ភាគ​ខាង​ត្បូង​ថៃ ជាដំបូងសមត្ថកិច្ចបាន​រក​ឃើញចំនួន ​១១ ​ចំណុច ។

ចំណុច​ជា​ច្រើនដែលសមត្ថកិច្ចកំណត់បាននោះគឺ ជនដៃដល់បានប្រើម៉ូតូជាមធ្យោបាយសម្រាប់បង្ករហេតុ ហើយពេលពួកគេជិះ​ដល់​គោលដៅ រួចធ្វើសកម្មភាព​គប់​គ្រាប់បែកតែម្តង ។

យោងតាមព័ត៌មានបឋមបានឲ្យដឹងថា រហូតមកដល់ពេលនេះនៅមិនទាន់មានសេចក្តីរាយការណ៍អំពីអ្នករងគ្រោះ និងការខូចខាតណាមួយក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនេះនៅឡើយទេ ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន

ប្រភព ៖ MGR Online

ចុចអាន ៖ ចិន បញ្ជូនយន្តហោះចម្បាំង និងទម្លាក់គ្រាប់បែក ចូលរួមសមយុទ្ធជាមួយ ថៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម