ព័ត៌មានអន្ដរជាតិ
មេ UN នឹងទៅ អ៊ុយក្រែន ម្ដងទៀត ជួបមនុស្សសំខាន់ ២ រូប
អង្គការសហប្រជាជាតិ (UN) និយាយថា លោកអគ្គលេខាធិការ Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុង Lviv ភាគខាងលិចអ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan ។

ដំណើរទស្សនកិច្ចទៅកាន់អ៊ុយក្រែនលើកនេះនឹងក្លាយជាលើកទី ២ របស់លោក Guterres ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមសង្គ្រាមលុកលុយមកលើទីក្រុងកៀវ ខណៈលើកដំបូងរបស់លោកគឺនៅក្នុងខែមេសា ។
ទន្ទឹមនោះអ្នកនាំពាក្យ UN បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា អ្នកទាំងបីនឹងផ្លាស់ប្តូរទស្សនៈស្តីពីការនាំចេញផលិតផលកសិកម្មដែលបានព្រមព្រៀងដោយរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាសម្របសម្រួលដោយតួកគី និងអង្គការសហប្រជាជាតិ ។

ចំណែកនៅថ្ងៃសុក្រ លោក Guterres នឹងទៅកាន់ទីក្រុង Odesa ភាគខាងត្បូង ដើម្បីចុះមើលកំពង់ផែមួយក្នុងចំណោមកំពង់ផែដែលត្រូវបានប្រើប្រាស់សម្រាប់ការនាំចេញកសិផល ខណៈលោកអគ្គលេខាធិការក៏ត្រូវបានគេរំពឹងថានឹងជួបប្រជុំទ្វេភាគីជាមួយលោក Zelensky ផងដែរ ។
ជាចុងក្រោយអ្នកនាំពាក្យ UN បញ្ជាក់ថា អ្នកទាំងបីក៏នឹងពិភាក្សាអំពីតម្រូវការ ក៏ដូចជាដំណោះស្រាយនយោបាយចំពោះជម្លោះបច្ចុប្បន្ន ជាពិសេសគឺពិភាក្សាអំពីស្ថានភាពនៅរោងចក្រនុយក្លេអ៊ែរ Zaporizhzhia ដែលការវាយប្រហារកំពុងបន្តផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ម្ចាស់បំណុលរបស់ អ៊ុយក្រែន ព្រមតាមការសុំពន្យារពេលសងប្រាក់កម្ចី ២០ ពាន់លានដុល្លារ

-
សន្តិសុខសង្គម១ ថ្ងៃ ago
ម្ចាស់ប្រេនសម្រស់ធារ៉ា ត្រូវសមត្ថកិច្ចឃុំខ្លួន ពាក់ព័ន្ធការកែច្នៃគ្រឿងសំអាងគ្មានច្បាប់អនុញ្ញាត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម១៣ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះនៅផ្លូវសឡា សង្កាត់ស្ទឹងមានជ័យទី១
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម៨ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះឃ្លាំងស្តុកអេតចាយ(មានវីដេអូ)