Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ ហៅភ្នាក់ងារ FBI ដែលវាយឆ្មក់ផ្ទះរបស់គាត់ថាជា “ឧក្រិដ្ឋជន” (មានវីដេអូ)

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានហៅភ្នាក់ងារ FBI ដែលវាយឆ្មក់អចលនទ្រព្យ Mar-a-Lago របស់គាត់ថាជា “ឧក្រិដ្ឋជនទូទៅ”, ប៉ុន្មានម៉ោងបន្ទាប់ពីលិខិតឆ្លងដែនរបស់គាត់ត្រូវបានប្រគល់ជូនគាត់វិញ។

អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ត្រាំ បាននិយាយមុននេះថា ក្នុងអំឡុងពេលឆែកឆេរកាលពីសប្តាហ៍មុន FBI បានរឹបអូសលិខិតឆ្លងដែនចំនួនបី (មួយក្នុងចំណោមនោះបានផុតកំណត់) រួមជាមួយនឹងឯកសារផ្សេងទៀត។

លោក ត្រាំ បានបង្ហោះនៅលើ Truth Social ដែលជាគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ផ្ទាល់ថា “ក្រសួងយុត្តិធម៌ និង FBI ទើបតែប្រគល់លិខិតឆ្លងដែនមកឲ្យខ្ញុំវិញ។ សូមអរគុណ! ជាអកុសល នៅពេលដែលពួកគេវាយឆ្មក់ចូលផ្ទះ Mar-a-Lago របស់ខ្ញុំ កាលពី៨ថ្ងៃមុន ពួកគេបានយកអ្វីៗគ្រប់យ៉ាងដែលពួកគេប្រទះឃើញ ដូចឧក្រិដ្ឋជនទូទៅធ្វើដែរ។ រឿងនេះមិនគួរកើតឡើងនៅអាមេរិកទេ”។

លោក ត្រាំ បង្ហោះនៅលើ Truth Social

FBI បានវាយឆ្មក់ផ្ទះ Mar-a-Lago របស់លោក ត្រាំ បន្ទាប់ពីទទួលបានដីកាឆែកឆេរដើម្បីរឹបអូសនូវកំណត់ត្រា និងឯកសារដែលគេចាត់ថ្នាក់ថា “កំពូលសម្ងាត់”។ ឯកសារទាំងនោះ ត្រូវបានដាក់ស្លាកថា “TS/SCI” តាមស្តង់ដាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។

ភ្លាមៗបន្ទាប់ពីការវាយឆ្មក់បានបញ្ចប់ លោក ត្រាំ បានបង្ហោះថា “Wow! នៅក្នុងការវាយឆ្មក់ដោយ FBI នៅ Mar-a-Lago ពួកគេបានលួចលិខិតឆ្លងដែនរបស់ខ្ញុំចំនួនបី (មួយផុតកំណត់) រួមជាមួយនឹងអ្វីៗផ្សេងទៀត។ នេះគឺ​ជា​ការ​វាយ​ប្រហារ​លើ​គូ​ប្រជែង​នយោបាយ ​ក្នុង​កម្រិត​មួយដែល​មិន​ធ្លាប់​មានសោះ​នៅ​ក្នុង​ប្រទេសរបស់​យើង។ ពិភពលោកទីបី”។

ភ្នាក់ងារ FBI

រដ្ឋបាលប័ណ្ណសារ និងកំណត់ត្រាជាតិរបស់សហរដ្ឋអាមេរិក ឬ NARA បានចោទប្រកាន់មុននេះថា លោក ត្រាំ មានកាន់កាប់ប្រអប់ឯកសារចំនួន១៥ របស់សេតវិមាន ដែលឯកសារមួយចំនួនជាព័ត៌មានសម្ងាត់។

អតីតប្រធានាធិបតីរូបនេះ អាចត្រូវបានចោទប្រកាន់ក្រោមច្បាប់ចារកម្ម និងឬច្បាប់កំណត់ត្រាប្រធានាធិបតី។ ច្បាប់ស្តីពីកំណត់ត្រាប្រធានាធិបតីបានចែងថា ឯកសារផ្លូវការ និងសម្ភារ ឬព័ត៌មានផ្សេងទៀតដែលប្រធានាធិបតី ឬអនុប្រធានាធិបតី អាចទទួលបានក្នុងអំឡុងពេលកាន់តំណែងរបស់ពួកគេ ត្រូវតែបញ្ជូនទៅ NARA សម្រាប់ការអភិរក្ស។

នេះមានន័យថា កំណត់ត្រាផ្លូវការរបស់ប្រធានាធិបតី គឺត្រូវបានគ្រប់គ្រងដោយរដ្ឋ មិនមែនដោយអង្គភាពឯកជនណាមួយឡើយ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ News18

ចុចអាន៖ FBI ព្រមាន មន្ត្រីអាមេរិកឲ្យប្រយ័ត្ន ខណៈមានការគំរាមប្រើអំពើហិង្សាកាន់តែខ្លាំង ក្រោយឆែកឆេរផ្ទះលោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៣ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

ជ័យ ចាប
ជីវិតកម្សាន្ដ២៣ ម៉ោង មុន

កវីនិពន្ធល្បីខាងកំណាព្យ​ បណ្ឌិត ជ័យ​ ចាប​ ​ធ្លាក់ខ្លួនឈឺធ្ងន់​ចូលសង្គ្រោះបន្ទាន់

ជីវិតកម្សាន្ដ២០ ម៉ោង មុន

UNICEF ចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីកូនប្រុស G-Devith ដោយគូសបញ្ជាក់ ២ចំណុចធំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

Sokha Hotels

ព័ត៌មានពេញនិយម