Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ផ្តល់រង្វាន់ឲ្យម្តាយរុស្ស៊ីរូបណា ដែលមានកូន១០នាក់ឡើងទៅ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានផ្តល់រង្វាន់ “Mother Heroine” សម្រាប់ស្ត្រីទាំងឡាយណា ដែលមានកូនដប់នាក់ ឬច្រើនជាងនេះ។ នេះជារង្វាន់សម័យសូវៀត ប៉ុន្តែត្រូវលោក ពូទីន យកមកប្រគល់សាជាថ្មី ចំពេលដែលទីក្រុងមូស្គូ កំពុងប្រឈមមុខនឹងវិបត្តិប្រជាសាស្រ្តកាន់តែធ្ងន់ធ្ងរ ក្នុងអំឡុងពេលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Mother Heroine គឺជាឋានន្តរសក្តិកិត្តិយសនៅក្នុងសហភាពសូវៀត ដែលត្រូវបានផ្តល់ឲ្យសម្រាប់ការចិញ្ចឹម បីបាច់គ្រួសារដ៏ធំមួយ ពោលគឺការចិញ្ចឹមកូន ១០ នាក់ ឬច្រើនជាងនេះ។

ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ថា ក្រឹត្យមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទទី១៥ខែសីហា លើវេបសាយព័ត៌មានច្បាប់ផ្លូវការ បាននិយាយថា រង្វាន់នេះផ្តល់ឲ្យស្ត្រីជាម្តាយនូវសាច់ប្រាក់ចំនួន ១៦ ១៣៨ ដុល្លារអាមេរិក។

រង្វាន់ “Mother Heroine”

យោងតាមក្រឹត្យនេះ, ម្តាយដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ នឹងទទួលបានរង្វាន់ភ្លាមៗនៅពេលកូនទី១០របស់ពួកគេ មានអាយុគ្រប់១ឆ្នាំ។ ពួកគេនឹងនៅតែមានលក្ខណៈគ្រប់គ្រាន់សម្រាប់ទទួលរង្វាន់នេះ ប្រសិនបើពួកគេបាត់បង់កូននៅក្នុងសមរភូមិ អំឡុងពេលមានអំពើភេរវកម្ម ឬក្នុងស្ថានភាពគ្រាអាសន្នណាមួយ។

ពានរង្វាន់ “Mother Heroine” ត្រូវបានបង្កើតឡើងជាលើកដំបូងក្នុងឆ្នាំ១៩៤៤ ដោយអតីតមេដឹកនាំសូវៀតលោក Josef Stalin។ រង្វាន់នេះ ត្រូវបានប្រកាសនៅពេលសូវៀត បាត់បង់ប្រជាជនយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងសង្គ្រាមលោកលើកទីពីរ។ ដោយសារតែការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ រង្វាន់នេះក៏ឈប់ផ្តល់ឲ្យដែរ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ ចំនួនប្រជាជននៅក្នុងប្រទេសរុស្ស៊ីបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឲ្យអាជ្ញាធរមានការភ្ញាក់ផ្អើល។ ចំនួនប្រជាជនសរុបបានធ្លាក់ចុះដល់ ១៤៥.១ លាននាក់ បន្ទាប់ពីការធ្លាក់ចុះប្រហែល ៤០០ ០០០នាក់នៅដើមឆ្នាំ២០២២នេះ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Wio News

ចុចអាន៖ រុស្ស៊ីព្រមាន ប៉ះទង្គិចផ្នែកយោធាដោយផ្ទាល់ជាមួយ សហរដ្ឋអាមេរិក

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ថៃ ព្រមាន! យុវជនបង្ហោះរូបស្រាតពេលលេងសប្បាយបុណ្យសង្ក្រាន្ត ប្រឈមជាប់ពន្ធនាគារ៥ឆ្នាំ

កីឡា២១ ម៉ោង មុន

កុំភ្លេច​ទស្សនា!​ ជើង​ខ្លាំង​កម្ពុជា ៤រូប​ប្រកួត​នៅ​សហរដ្ឋអាមេរិក​ស្អែក​នេះ​ហើយ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ថា កិច្ចព្រមព្រៀងសន្តិសុខជាមួយជប៉ុន ដូចធ្ងន់មកខាងអាមេរិកពេកហើយ

ព័ត៌មានជាតិ១៥ ម៉ោង មុន

ឪពុកក្មេក ម្ដាយក្មេកសម្ដេចធិបតី ទស្សនាកម្សាន្តសិល្បៈនៅផ្លូវថ្មេីរជេីង(Walk Street)

ព័ត៌មានជាតិ២២ ម៉ោង មុន

បាន​រថយន្តក្រុងជិះ​ឥតគិតថ្លៃ ស្រ្តី​​ម្នាក់​កាត់បន្ថយ​ចំណាយ​​បាន​ជាង​ ៣០ ម៉ឺន​រៀល​ ពេល​លេង​ស្រុក​ម្តងៗឱកាស​ចូលឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម