ព័ត៌មានអន្ដរជាតិ
ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ (មានវីដេអូ)
ក្រសួងការពារជាតិចិនបានបញ្ជាក់កាលពីថ្ងៃពុធទី១៧ខែសីហាថា កងទ័ពចិន និងកងទ័ពមកពីប្រទេសផ្សេងទៀត នឹងចូលរួមក្នុងសមយុទ្ធយោធាពហុភាគី Vostok 2022 នៅប្រទេសរុស្ស៊ី។

យោងតាមសេចក្តីថ្លែងការណ៍, កងទ័ពរំដោះប្រជាជនចិន នឹងបញ្ជូនទាហានទៅកាន់ប្រទេសរុស្ស៊ី ជាមួយក្តីរំពឹងថា ព្រឹត្តិការណ៍នេះនឹងធ្វើឲ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការជាក់ស្តែង និងមិត្តភាពជាមួយយោធានៃប្រទេសដែលចូលរួម, បង្កើនកម្រិតនៃការសម្របសម្រួលជាយុទ្ធសាស្ត្រក្នុងចំណោមភាគីនានា និងបង្កើនសមត្ថភាពទប់ទល់នឹងការគំរាមកំហែងផ្នែកសន្តិសុខផ្សេងៗ។ ទីក្រុងប៉េកាំងបានកត់សម្គាល់ថា ភាពតានតឹងក្នុងតំបន់ និងអន្តរជាតិនាពេលបច្ចុប្បន្ន គឺមិនប៉ះពាល់ដល់ការសម្រេចចិត្តរបស់ខ្លួនឡើយ។
ក្រសួងការពារជាតិរុស្ស៊ី បានប្រកាសកាលពីចុងខែកក្កដាថា ព្រឹត្តិការណ៍ Vostok 2022 នឹងប្រព្រឹត្តទៅនៅទីតាំងចំនួន១៣ នៅភាគខាងកើតប្រទេសរុស្ស៊ី ចាប់ពីថ្ងៃទី៣០ខែសីហា ដល់ថ្ងៃទី៥ខែកញ្ញា។ ក្រសួងនិយាយថា យោធាបរទេសត្រូវបានអញ្ជើញ ប៉ុន្តែមិនបានបញ្ជាក់ថាតើមានប្រទេសណាខ្លះនោះទេ។

ទោះបីជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់ចិន បាននិយាយថា មានប្រទេស បេឡារុស ឥណ្ឌា ម៉ុងហ្គោលី និងតាហ្ស៊ីគីស្ថាន។
គួរបញ្ជាក់ថា ទីក្រុងមូស្គូ បានធ្វើសមយុទ្ធជាយុទ្ធសាស្ត្រប្រភេទនេះ ម្តងក្នុងមួយឆ្នាំ ដោយស្រុកយោធាមួយក្នុងចំណោមស្រុកយោធាទាំងប្រាំរបស់រុស្ស៊ី ត្រូវបានជ្រើសរើសដើម្បីធ្វើជាម្ចាស់ផ្ទះ។

នៅឆ្នាំ២០២១ សមយុទ្ធ Zapad ត្រូវបានធ្វើឡើងនៅភាគខាងលិចប្រទេស រួមជាមួយនឹងសម្ព័ន្ធមិត្តរុស្ស៊ីគឺ បេឡារុស ខណៈកាលពីឆ្នាំ២០២០ សមយុទ្ធ Kavkaz បានធ្វើឡើងនៅភាគខាងត្បូង ដោយមានប្រទេសដូចជា អាមេនី អ៊ីរ៉ង់ និងប៉ាគីស្ថាន ចូលរួម។
ព្រឹត្តិការណ៍ចុងក្រោយនៅស្រុកយោធាភាគខាងកើត គឺក្នុងខែកញ្ញាឆ្នាំ២០១៨។ កងទ័ពចិន និងម៉ុងហ្គោលី បានចូលរួមក្នុងសមយុទ្ធរុស្ស៊ីនៅពេលនោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ពូទីន ផ្តល់រង្វាន់ឲ្យម្តាយរុស្ស៊ីរូបណា ដែលមានកូន១០នាក់ឡើងទៅ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?