Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះចម្បាំងផលិតដោយអាមេរិក ទំនើបបំផុត (មានវីដេអូ)

បានផុស

នៅ

យោធារបស់កោះតៃវ៉ាន់ បានឆ្លើយតបទៅនឹងសមយុទ្ធទ័ពជើងទឹក និងទ័ពអាកាសចិននៅក្បែរនោះ ដោយការបង្ហាញយន្តហោះចម្បាំងទំនើបចុងក្រោយបំផុតរបស់ខ្លួនដល់អ្នកសារព័ត៌មាន ហើយប្តេជ្ញាថា នឹងឆ្លើយតបចំពោះការវាយប្រហារណាមួយ។

ក្រុមអ្នកសារព័ត៌មាន ត្រូវបានអញ្ជើញទៅកាន់មូលដ្ឋានទ័ពអាកាស Hualien នៅឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ កាលពីថ្ងៃពុធទី១៧ខែសីហា ហើយត្រូវបានបង្ហាញដ៏កម្រ នៃយន្តហោះទំនើបបំផុតរបស់កោះនេះ។

យន្តហោះ F-16V បានចាប់ផ្តើមធ្វើការហោះហើរឈ្លបយកការណ៍ និងហ្វឹកហ្វឺន ហើយក្រុមការងារនៅខាងក្រោម បានបង្ហាញពីរបៀបដែលពួកគេដាក់សព្វាវុធយ៉ាងលឿន រួមទាំងមីស៊ីលប្រឆាំងនាវា Harpoon ផលិតដោយសហរដ្ឋអាមេរិកផងដែរ ទៅលើយន្តហោះចម្បាំងនោះ។

F-16V គឺជា​ Version ដ៏ទំនើបនៃក្រុមយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិក ដែលបានដំណើរការតាំងពីទសវត្សរ៍ឆ្នាំ១៩៧០មក។ តៃវ៉ាន់បានដាក់ពង្រាយក្រុម F-16V ជាលើកដំបូងរបស់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុន បន្ទាប់ពីបានបញ្ជាទិញចំនួន ៦៦ គ្រឿងនៅក្រោមកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ។

ការបង្ហាញសាច់ដុំយោធានេះ បានកើតឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងជាមួយប្រទេសចិន ដែលបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅធ្វើទស្សនកិច្ចដ៏ចម្រូងចម្រាសនៅកោះតៃវ៉ាន់កាលពីដើមខែនេះ។

ទីក្រុងប៉េកាំង ក៏បានបង្កើនសមយុទ្ធយោធានៅច្រកសមុទ្រតៃវ៉ាន់ផងដែរ ហើយនិយាយថា ខ្លួននឹងបង្រួបបង្រួមជាមួយទីក្រុងតៃប៉ិឡើងវិញ ប្រសិនបើចាំបាច់។

ចាប់តាំងពីការធ្វើដំណើររបស់លោក Pelosi ទៅកាន់ទីក្រុងតៃប៉ិ និងដំណើរទស្សនកិច្ចមួយទៀតទៅកាន់កោះតៃវ៉ាន់ ដោយគណៈប្រតិភូសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអាទិត្យសប្តាហ៍មុន, យន្តហោះរបស់ចិន បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាលក្រៅផ្លូវការម្តងហើយម្តងទៀត ចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស (ADIZ) របស់តៃវ៉ាន់។

ក្រសួងការពារជាតិតៃវ៉ាន់បានអះអាងថា នៅព្រឹកថ្ងៃព្រហស្បតិ៍ យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនចំនួន២គ្រឿង, យន្តហោះចម្បាំង J-16 ៨គ្រឿង, យន្តហោះចម្បាំង J-10 ៤គ្រឿង និងយន្តហោះចម្បាំង J-11 ៤គ្រឿងបានចូលទៅក្នុង ADIZ។ តៃវ៉ាន់ ក៏បានបញ្ជូនយន្តហោះដើម្បីទៅត្រួតពិនិត្យផងដែរ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖​ ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៨ នាទីutes មុន

​​ក្រុម​កោសល្យ​វិច្ច័យ​ថៃ​បាន​ទទួល​បំណែកសាកសព​​៤១​​ នឹង​គ្រោងឆ្អឹង​៩៦​ ដើម្បីកំណត់អត្តសញ្ញាណ​

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

ធនាគារកណ្ដាលថៃ ព្រមានពីផលប៉ះពាល់នៃពន្ធលើកំណើន​សេដ្ឋកិច្ច ​​ប៉ុន្តែមិនខ្លាំងដូច​កូវីដ១៩​

ព័ត៌មានអន្ដរជាតិ១៦ នាទីutes មុន

អ៊ីរ៉ង់​ផ្ញើ​សំបុត្រ​ឲ្យ ពូទីន មុន​កិច្ច​ប្រជុំ​នុយក្លេអ៊ែរ​លើក​ទី​ពីរ​ជាមួយ​អាមេរិក

ព័ត៌មានជាតិ១៧ នាទីutes មុន

ជនសង្ស័យ ១៨នាក់ ត្រូវបានបញ្ជូនទៅពន្ធនាគារ ករណីរុករករ៉ែមាសខុសច្បាប់ ក្នុងដែនជម្រកសត្វព្រៃស្រែពក

ព័ត៌មានជាតិ១៨ នាទីutes មុន

កម្ពុជាបញ្ជាក់ជាថ្មីពីការមិនជ្រៀតជ្រែកផ្ទៃក្នុងរបស់ចិនលើបញ្ហាតៃវ៉ាន់ ហុងកុង

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៥ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម