Connect with us

ព័ត៌មានអន្ដរជាតិ

​យោធា​មី​យ៉ាន់​ម៉ា​ ប្រតិកម្មខ្លាំងៗលើ​ អាស៊ាន ​បន្ទាប់​ពី​ត្រូវ​រារាំង ​មិនឲ្យ​ប្រជុំ​ (មានវីដេអូ)

បានផុស

នៅ

ថ្នាក់ដឹកនាំយោធារបស់មីយ៉ាន់ម៉ា កាលពីថ្ងៃពុធទី១៧ខែសីហា បានរិះគន់ អាស៊ាន សម្រាប់ការដកឧត្តមសេនីយ៍របស់ខ្លួនពីកិច្ចប្រជុំក្នុងតំបន់ ដោយចោទប្រកាន់ថា អាស៊ាន ទប់ទល់នឹងសម្ពាធពីខាងក្រៅមិនបាន។

សមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ បានថ្កោលទោសយ៉ាងខ្លាំងលើ យោធាមីយ៉ាន់ម៉ា ដោយនិយាយថា យោធាបរាជ័យ មិនបានធ្វើឲ្យមានវឌ្ឍនភាពជាក់ស្តែង លើផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយប្លុក១០ប្រទេសមួយនេះ កាលពីឆ្នាំមុន រួមទាំងការចូលរួមជាមួយគូប្រជែង និងការបញ្ឈប់អរិភាពផងដែរ។

យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំមុន ហើយចាប់តាំងពីពេលនោះមក បានបង្រ្កាបការប្រឆាំងដោយកម្លាំងធ្ងន់ដៃ។ ថ្មីៗ​នេះ ​យោធាក៏​ត្រូវ​បាន​គេ​រិះគន់ផងដែរ ​ចំពោះ​ការ​ប្រហារជីវិត​សកម្មជន​នយោបាយ និង​ការដាក់​ពន្ធនាគារ​លោកស្រី អ៊ុងសាន ស៊ូជី ដែលជា​និមិត្តរូប​នៃ​ចលនា​ប្រឆាំង និង​ប្រជាធិបតេយ្យ​របស់​មីយ៉ាន់ម៉ា។

អាស៊ាន បានរារាំងឧត្តមសេនីយ៍របស់មីយ៉ាន់ម៉ា ពីការចូលរួមក្នុងកិច្ចប្រជុំថ្នាក់តំបន់ ហើយសមាជិកមួយចំនួនបាននិយាយកាលពីខែមុនថា ខ្លួននឹងត្រូវបង្ខំចិត្ត គិតឡើងវិញអំពីផ្លូវឆ្ពោះទៅមុខ ដរាបណាយោធាមីយ៉ាន់ម៉ា បង្ហាញវឌ្ឍនភាពលើផែនការសន្តិភាព។

​យោធា​មីយ៉ាន់ម៉ា បាន​បដិសេធ​សំណើ​ឲ្យ​បញ្ជូន​អ្នក​តំណាង​ក្រៅ​នយោបាយ ​មកចូលរួម​ប្រជុំ​អាស៊ាន។

អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun

អ្នកនាំពាក្យយោធាលោក Zaw Min Tun បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃពុធថា “ប្រសិនបើកៅអីតំណាងឲ្យប្រទេសមួយនៅទំនេរ នោះវាមិនគួរត្រូវបានដាក់ស្លាកថាជាកិច្ចប្រជុំកំពូលអាស៊ានទេ។ អ្វីដែលគេចង់បានគឺ ឲ្យយើងជួប និងពិភាក្សាជាមួយភេរវករ”។ យោធាមីយ៉ាន់ម៉ា តែងតែងប្រើពាក្យថា “ភេរវករ” សំដៅទៅលើចលនាគាំទ្រលទ្ធិប្រជាធិបតេយ្យដែលបានកាន់អាវុធប្រឆាំងនឹងយោធា។

លោកអះអាងថា អាស៊ានកំពុងរំលោភលើគោលនយោបាយរបស់ខ្លួន នៃការមិនជ្រៀតជ្រែកក្នុងកិច្ចការអធិបតេយ្យភាពរបស់ប្រទេសមួយ ខណៈពេលកំពុងប្រឈមមុខនឹងសម្ពាធពីខាងក្រៅ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ សម្ដេចតេជោ ៖ អាស៊ាន បានផ្លាស់ប្ដូរខ្លួនពីអង្គការមានក្របខ័ណ្ឌធូរលុង ទៅជាអង្គការមានរចនាសម្ព័ន្ធរឹងមាំ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម