ព័ត៌មានអន្ដរជាតិ
ណាតូ ត្រៀមធ្វើអន្តរាគមន៍នៅ កូសូវ៉ូ (មានវីដេអូ)
ក្នុងអំឡុងសន្និសីទកាសែតជាមួយប្រធានាធិបតីស៊ែប៊ី Aleksandar Vucic កាលពីថ្ងៃពុធទី១៧ខែសីហា អគ្គលេខាធិការអង្គការ ណាតូ លោក Jens Stoltenberg បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់លោកថា ប្លុកនេះនឹងធ្វើអន្តរាគមន៍ ប្រសិនបើស្ថិរភាពត្រូវបានបំផ្លាញនៅ កូសូវ៉ូ។
លោកនិយាយថា “ប្រសិនបើស្ថិរភាពត្រូវបានគំរាមកំហែង កងកម្លាំងរក្សាសន្តិភាពអន្តរជាតិដឹកនាំដោយ ណាតូ នៅកូសូវ៉ូ (KFOR) បានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើអន្តរាគមន៍ហើយនឹងចាត់វិធានការដែលចាំបាច់ ដើម្បីធានាឲ្យបាននូវបរិយាកាសសុវត្ថិភាពនិងសន្តិសុខ និងសេរីភាពនៃការធ្វើចលនាសម្រាប់ប្រជាជនកូសូវ៉ូទាំងអស់”។
មេដឹកនាំនៃសម្ព័ន្ធភាពយោធាមួយនេះ បានអំពាវនាវដល់គ្រប់ភាគី ឲ្យបង្ហាញភាពអត់ធ្មត់ និងចៀសវាងអំពើហិង្សា ដោយលើកហេតុផលថា ផ្នែកការទូតគឺជាមធ្យោបាយតែមួយគត់ ឆ្ពោះទៅមុខ។ យ៉ាងណាក្តី មានការគំរាមកំហែងដល់អន្តរាគមន៍យោធានៅក្រោមអាណត្តិរបស់អង្គការសហប្រជាជាតិ ប្រសិនបើភាគីទាំងពីរ មិនគោរពតាម កិច្ចសន្ទនាដែលសម្របសម្រួលដោយ EU។
លោក Stoltenberg គ្រោងនឹងជួបប្រជុំជាមួយនាយករដ្ឋមន្រ្តីកូសូវ៉ូ លោក Albin Kurti នៅថ្ងៃព្រហស្បតិ៍នេះ ខណៈលោក Vucic និង Kurti នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រក្នុងទីក្រុង ព្រុចសែល នៃប្រទេស បែលហ្ស៊ិក ដើម្បីបន្តកិច្ចសន្ទនា។
ភាពតានតឹងរវាង ស៊ែប៊ី និងកូសូវ៉ូ កំពុងកើនឡើងខ្ពស់ បន្ទាប់ពីកូសូវ៉ូ អនុម័តច្បាប់ដែលតម្រូវឲ្យជនជាតិស៊ែប៊ី ផ្លាស់ប្តូរលិខិតឆ្លងដែនរបស់ពួកគេ សម្រាប់ឯកសារពិសេសដែលចេញដោយកូសូវ៉ូ និងប្តូរស្លាកលេខយានយន្តស៊ែប៊ី ទៅជាស្លាកលេខដែលចេញនៅកូសូវ៉ូ។
ការប្រកាសច្បាប់ថ្មីនេះ កើតឡើងស្របពេលប៉ូលិសពិសេសប្រដាប់អាវុធធុនធ្ងន់ គ្រប់គ្រងច្រកព្រំដែនចំនួនពីរជាមួយស៊ែប៊ី ដែលជាហេតុនាំឲ្យជនជាតិស៊ែប៊ីក្នុងតំបន់ ធ្វើការបិទផ្លូវដើម្បីតវ៉ា ហើយរដ្ឋាភិបាលរបស់លោក Vucic បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអាកប្បកិរិយារបស់រដ្ឋាភិបាលទីក្រុង Pristina។
កងរក្សាសន្តិភាពរបស់អង្គការណាតូ ត្រូវបានដាក់ពង្រាយដើម្បីកាត់បន្ថយភាពតានតឹង ហើយរដ្ឋាភិបាលរបស់លោក Kurti បានយល់ព្រមពន្យារពេលការអនុវត្តច្បាប់ថ្មីនេះ ជាថ្នូរឲ្យក្រុមបាតុកររុះរើរបាំងបិទផ្លូវ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក បៃដិន ចុះ ហត្ថលេខា ផ្តល់ សច្ចាប័នលើការប៉ុនប៉ងរបស់ ហ្វាំងឡង់ និង ស៊ុយអែត ចូល ណាតូ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល