Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ប្រាប់អ្នកនៅពីក្រោយដែលឲ្យលោកស្រី Pelosi មកតៃវ៉ាន់

បានផុស

នៅ

ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Qin Gang បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គឺមានការអនុញ្ញាតដោយប្រធានាធិបតីអាមេរិកលោក Joe Biden ។

លោក Qin Gang
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Qin បាននិយាយក្នុងអំឡុងសន្និសីទបិទទ្វារជាមួយអ្នកកាសែតអាមេរិកថា លោក Biden បានសម្រួលការធ្វើដំណើររបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់ ដោយសារតែសភាអាមេរិកមិនមែនជាស្ថាប័នឯករាជ្យឡើយ” ។

លោក Qin បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញការអត់ធ្មត់ក្នុងគោលនយោបាយរបស់ខ្លួនចំពោះតៃវ៉ាន់ បើមិនដូច្នេះទេ នឹងមានភាពតានតឹងមួយទៀតជាមួយប្រទេសចិន ។ លោកបានប្រាប់សារព័ត៌មាន​​ Axios ថា គោលការណ៍ចិនតែមួយ គួរតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទាំងអស់របស់ អាមេរិក-ចិន រួមទាំងការសន្ទនាគ្នាស្តីពីការប្រែប្រួលអាកាសធាតុ ឬបញ្ហានុយក្លេអ៊ែជាដើម ​។

លោក Qin បានប្រាប់សារព័ត៌មាននេះទៀតថា តៃវ៉ាន់ត្រូវតែបង្រួបបង្រួមជាមួយចិនដីគោកដោយសន្តិវិធីឡើងវិញ មិនថាក្នុងលទ្ធភាពណានោះទេ ហើយអាចនឹងប្រើកម្លាំងយោធា ប្រសិនបើមានសកម្មភាពរារាំងពីក្រុមបំបែកខ្លួនណាមួយនៅលើកោះនេះ ។

ប្រទេសចិនបានប្រឆាំងម្តងហើយម្តងទៀតនូវដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះនេះ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវទំនាក់ទំនងផ្លូវការណាមួយរបស់បរទេសជាមួយទីក្រុងតៃប៉ិ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីដើមខែសីហា បានបង្កឲ្យមានភាពតានតឹងជាថ្មីនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជារលកនៃទណ្ឌកម្មរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ជាដើម ។ ជាងនេះទៅទៀត ទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ដែលរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងការហោះហើរយន្តហោះយោធានៅជិតដែនអាកាសរបស់តៃវ៉ាន់ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចិន ដាក់ទណ្ឌកម្មក្រុមផ្ដាច់ខ្លួន តៃវ៉ាន់ ៧ នាក់ ដោយសារលោកស្រី Pelosi

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

ហ្ស៊កដានី ជម្លៀសកុមារ ២៩នាក់ ចេញពីហ្គាហ្សា ដើម្បីព្យាបាល

ព័ត៌មានជាតិ៦ នាទីutes មុន

សម្តេច ម៉ែន សំអន កោតសរសើរសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ក្រសួងព័ត៌មាន ក្នុងការងារផ្សព្វផ្សាយព័ត៌មាននៅកម្ពុជា

សេដ្ឋកិច្ច២៦ នាទីutes មុន

អតីតបុគ្គលិកសណ្ឋាគារម្នាក់ ចាប់យករបរចិញ្ចឹមកង្កែប កំពុងមានទីផ្សារខ្ពស់

ព័ត៌មានអន្ដរជាតិ២៧ នាទីutes មុន

អ៊ីស្រាអែល គំរាម​​ផ្ដាច់​ទឹក និង​ភ្លើង​នៅ​តំបន់​ហ្គាហ្សា ដើម្បី​ដាក់​សម្ពាធ​ក្រុម​ហាម៉ាស

ដំណាំកៅស៊ូឥណ្ឌូណេស៊ី
ព័ត៌មានអន្ដរជាតិ៣៩ នាទីutes មុន

​ឧស្សាហកម្មកៅស៊ូ​សកល រំពឹង​ពីផលិតកម្មមិនគ្រប់តម្រូវការឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

សន្តិសុខសង្គម៥ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍៦ ម៉ោង មុន

រថយន្តធុនធំបុករះម៉ូតូ៣គ្រឿងទាំងព្រឹកនៅផ្លូវ៦០ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម