Connect with us

ព័ត៌មានអន្ដរជាតិ

មកដឹងសព្វាវុធដែល រុស្ស៊ី ធ្លាប់ផ្ដល់ឲ្យ មីយ៉ាន់ម៉ា

បានផុស

នៅ

រដ្ឋាភិបាលរបស់ប្រទេសរុស្ស៊ី និងមីយ៉ាន់ម៉ា បានក្លាយជាដៃគូយោធាដ៏សំខាន់ដែលផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ចាប់តាំងពីការបង្កើតក្របខ័ណ្ឌច្បាប់ក្នុងឆ្នាំ ២០០១ មក ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះរុស្ស៊ីក៏បានផ្គត់ផ្គង់យន្តហោះចម្បាំង MiG-29 ចំនួន ៣០ គ្រឿង, យន្តហោះប្រយុទ្ធ Yak-130 ចំនួន ១២ គ្រឿង, យន្តហោះចម្បាំងប្រភេទ Su-30SME ចំនួន ៦ គ្រឿង, ឧទ្ធម្ភាគចក្រវាយប្រហារ Mi-24 និង Mi-35P ចំនួន ១០ គ្រឿង, ប្រព័ន្ធមីស៊ីល Pechora-2M ចំនួន ៨ គ្រឿង ក៏ដូចជាប្រព័ន្ធរ៉ាដា រថពាសដែក និងប្រព័ន្ធកាំភ្លើងធំជាដើម ។

ទន្ទឹមនោះប្រទេសទាំងពីរក៏បានចុះហត្ថលេខាលើកិច្ចសន្យាមួយកាលពីខែមករា ឆ្នាំ ២០២១ សម្រាប់ការផ្គត់ផ្គង់មីស៊ីលរយៈចម្ងាយមធ្យមបាញ់ពីដីទៅអាកាស Pantsir-S1 ក៏ដូចជាប្រព័ន្ធអាវុធកាំភ្លើងធំប្រឆាំងយន្តហោះទៅកាន់ប្រទេសមីយ៉ាន់ម៉ាផងដែរ ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ី និងមីយ៉ាន់ម៉ាក៏បានពិភាក្សាអំពីការផ្គត់ផ្គង់សព្វាវុធថ្មីៗ រួមទាំងរថពាសដែក ដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះផងដែរ ក្នុងអំឡុងពេលទស្សនកិច្ចរបស់មេដឹកនាំយោធាមីយ៉ាន់ម៉ាលោក Min Aung Hlaing ទៅកាន់ទីក្រុងមូស្គូកាលពីខែកក្កដា ។

ចំណែកប្រធានសេវាកម្មសហព័ន្ធរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធាលោក Dmitry Shugayev បានប្រាប់ Sputnik កាលពីថ្ងៃពុធថា “ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកឧត្តមសេនីយ Min Aung Hlaing អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ទៅកាន់សហព័ន្ធរុស្ស៊ីក្នុងខែកក្កដា ឆ្នាំ ២០២២ បញ្ហាដែលត្រូវពិភាក្សានោះគឺការផ្គត់ផ្គង់សព្វាវុធថ្មីដល់ប្រទេសមីយ៉ាន់ម៉ា រួមទាំងរថពាសដែកទំនើបៗជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ យោធា ​មី​យ៉ាន់​ម៉ា​ ប្រតិកម្មខ្លាំងៗលើ​ អាស៊ាន ​បន្ទាប់​ពី​ត្រូវ​រារាំង ​មិនឲ្យ​ប្រជុំ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម