Connect with us

ព័ត៌មានអន្ដរជាតិ

ដំណឹងល្អ! វ៉ាក់សាំង Sinovac របស់ ចិន ដែលកម្ពុជា ទទួលបានថ្ងៃនេះ បង្ហាញប្រសិទ្ធភាពសឹង១០០ភាគរយក្នុងការធ្វើតេស្ត

បានផុស

នៅ

យោងតាមទិន្នន័យបណ្តោះអាសន្នពីការសាកល្បងដំណាក់កាលចុងក្រោយនៅប្រទេសទួរគី បានបង្ហាញថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដែលបង្កើតឡើងដោយក្រុមហ៊ុន Sinovac Biotech របស់ប្រទេសចិន គឺមានប្រសិទ្ធភាព៩១,២៥ភាគរយ ដែលលទ្ធផលនេះមានភាពល្អប្រសើរជាងការសាកល្បងមួយដាច់ដោយឡែកដែលគេរាយការណ៍នៅក្នុងប្រទេសប្រេស៊ីល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមអ្នកស្រាវជ្រាវទួរគីបាននិយាយថា មិនមានផលប៉ះពាល់ធ្ងន់ធ្ងរណាមួយត្រូវបានគេឃើញក្នុងពេលសាកល្បងទេ ពោលគឺមានមនុស្សតែម្នាក់ប៉ុណ្ណោះដែលមានប្រតិកម្មអាឡ័កស៊ី។ ពួកគេនិយាយថា ផលប៉ះពាល់ទូទៅដែលបណ្តាលមកពីវ៉ាក់សាំងនេះមានដូចជាគ្រុនក្តៅ ឈឺតិចតួចនិងអស់កម្លាំងបន្តិច។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ការសាកល្បងនៅទួរគីបានចាប់ផ្តើមកាលពីថ្ងៃទី១៤ខែកញ្ញា និងមានការចូលរួមពីអ្នកស្ម័គ្រចិត្តជាង៧,០០០នាក់។ ពួកគេបន្ថែមថា លទ្ធផលដែលប្រកាសនេះគឺផ្អែកទៅលើទិន្នន័យពីមនុស្សចំនួន ១,៣២២នាក់។

Sinovac គឺជាក្រុមហ៊ុនផលិតវ៉ាក់សាំងចិនដំបូងបង្អស់ដែលបញ្ចេញព័ត៌មានលម្អិតពីការសាកល្បងដំណាក់កាលចុងក្រោយបន្ទាប់ពីការបញ្ចេញលទ្ធផលវិជ្ជមានពីផលិតផលជាគូប្រជែងដែលបង្កើតដោយក្រុមហ៊ុន Pfizer, Moderna និង AstraZeneca កាលពីខែមុន។

ប្រទេសទួរគីបានទិញវ៉ាក់សាំងរបស់ក្រុមហ៊ុន Sinovac ចំនួន៥០លានដូសរួចទៅហើយ។

គួរបញ្ជាក់ថា នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០២១ ស្អែក​នេះ វ៉ាក់សាំង​ប្រភេទ Sinovac របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ចំនួន​១.៥​លាន​ដូ​ស ដែល​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជា​ទិញ​ពី​ប្រទេស​ចិន នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ហើយ តាម​ជើងហោះហើរ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ China Southern​។

ពិធី​ទទួល​វ៉ាក់សាំង​នេះ នឹងធ្វើ​ឡើង​ក្រោម​វត្តមាន​របស់លោក វ​ង្ស៉ី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជា​តំណាង​រាជរដ្ឋាភិបាល​កម្ពុជា ចំណែកឯ​ភាគី​ចិន តំណាង​ដោយ​លោក វ៉ាង វិ​ន​ធាន ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ហើយក៏​នឹង​មាន​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ​ជា​ច្រើន​ទៀតផង​ដែរ​។

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ព្រឹកស្អែក​នេះ វ៉ាក់សាំង​ចំនួន​១​លាន​៥​សែន​ដូ​ស​ទៀត នឹង​មកដល់​កម្ពុជា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម