Connect with us

ព័ត៌មានអន្ដរជាតិ

មេ UN ប្រាប់គោលបំណងទៅ អ៊ុយក្រែន លើកនេះ

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres មានគោលបំណងកាត់បន្ថយភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទីក្រុង Lvov ភាគខាងលិច និងជាលើកទី ២ ទៅកាន់ប្រទេសអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យ UN លោក Farhan Haq បាននិយាយប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា “លោក Guterres បានបញ្ជាក់ពីការមើលឃើញបញ្ហាព្រួយបារម្ភជាច្រើនក្នុងវិបត្តិនៅអ៊ុយក្រែននាពេលនេះ” ។

លោក Hag បាននិយាយថា “លោក Guterres កំពុងរកដំណោះស្រាយបញ្ហាដូចជា ការធ្វើដំណើររបស់កប៉ាល់, បញ្ហាអាហារ និងគ្រាប់ធញ្ញជាតិ, ការព្រួយបារម្ភអំពីរោងចក្រថាមពលនុយក្លេអ៊ែរនៅ Zaporizhzhia, ការព្រួយបារម្ភអំពីសកម្មភាពស្វែងរកការពិតទាក់ទងនឹងពន្ធនាគារ Olenivka ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងជារួមរបស់លោកក្នុងការកាត់បន្ថយកម្ដៅ និងភាពតានតឹងរបស់រុស្ស៊ី និងអ៊ុយក្រែន” ។

ទន្ទឹមនោះ បន្ទាប់ពីចុះទៅទីក្រុង Lvov, លោក Guterres នឹងធ្វើដំណើរទៅកាន់ទីក្រុង Odessa ជាកំពង់ផែមួយក្នុងចំណោមកំពង់ផែទាំង ៣ ដែលអ៊ុយក្រែននាំចេញគ្រាប់ធញ្ញជាតិ ក្រោមគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅរបស់អង្គការសហប្រជាជាតិ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៦ ខែហើយ ហើយមិនទាន់មានសញ្ញាណាមួយថមថយកម្ដៅនៅឡើយទេ បើទោះជាមានការដាក់ទណ្ឌកម្មជាបន្តបន្ទាប់ពីសំណាក់លោកខាងលិចក៏ដោយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ មេ UN នឹងទៅ អ៊ុយក្រែន ម្ដងទៀត ជួបមនុស្សសំខាន់ ២ រូប

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ២០ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម