ព័ត៌មានអន្ដរជាតិ
ភ្លើងឆេះព្រៃនៅ អាល់ហ្សេរី សម្លាប់មនុស្ស ២៦នាក់
មនុស្សចំនួន២៦នាក់បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ដោយសារភ្លើងឆេះព្រៃ ដែលបានបំផ្លិចបំផ្លាញភាគខាងជើងប្រទេស អាល់ហ្សេរី។
លោក Kamel Beldjoud រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់ប្រទេសនេះ បាននិយាយថា មនុស្សចំនួន ២៤នាក់បានស្លាប់នៅខេត្ត El Tarf ជិតព្រំដែនជាប់ប្រទេស ទុយនីស៊ី ខណៈម្តាយនិងកូនស្រីម្នាក់ បានស្លាប់នៅទីក្រុង Setif។
ក្រុមអ្នកពន្លត់អគ្គិភ័យ ដែលមានជំនួយពីឧទ្ធម្ភាគចក្រ នៅតែព្យាយាមទប់ទល់ជាមួយការឆាបឆេះជាច្រើនកន្លែងកាលពីល្ងាចថ្ងៃពុធ ខណៈអ្នកស្រុកប្រហែល៣៥០នាក់ ត្រូវបានជម្លៀសចេញនៅតាមខេត្តនានា។
ទីភ្នាក់ងារការពារជនស៊ីវិលបាននិយាយថា ខេត្ត El Tarf គឺជាកន្លែងដែលរងគ្រោះខ្លាំងជាងគេបំផុត ដោយមានភ្លើងឆេះព្រៃចំនួន ១៦ កំពុងវាយប្រហារ។
គួរបញ្ជាក់ថា ប្រទេសអាល់ហ្សេរីភាគខាងជើង គឺរងផលប៉ះពាល់ដោយភ្លើងឆេះព្រៃជារៀងរាល់ឆ្នាំ។ មនុស្សប្រហែល៩០នាក់ត្រូវបានគេគិតថា ស្លាប់ក្នុងភ្លើងឆេះព្រៃកាលពីឆ្នាំមុន ហើយព្រៃឈើជាង ១០០ ០០០ហិកតាត្រូវបានដុតបំផ្លាញ។
កាលពីខែសីហាឆ្នាំមុន លោក Beldjoud បានស្តីបន្ទោសការរីករាលដាលនៃភ្លើងឆេះព្រៃនៅក្នុងតំបន់ Kabyle នៃប្រទេសអាល់ហ្សេរី ទៅលើការលួចដុត ដោយអះអាងថា មានតែឧក្រិដ្ឋជនប៉ុណ្ណោះ ដែលអាចពន្យល់បាន អំពីការផ្ទុះឡើងក្នុងពេលដំណាលគ្នា នៃអគ្គិភ័យប្រហែល ៥០កន្លែង នៅទូទាំងតំបន់មួយចំនួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៣ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់