ព័ត៌មានអន្ដរជាតិ
ចិនព្រមានថា បើ អង់គ្លេស និងអាមេរិក ជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ សង្គ្រាមនឹងផ្ទុះឡើង (មានវីដេអូ)
បេសកជនចិនប្រចាំនៅចក្រភពអង់គ្លេសបានព្រមានថា ការជ្រៀតជ្រែករបស់អង់គ្លេស និងអាមេរិកលើបញ្ហាកោះតៃវ៉ាន់ អាចបណ្តាលឲ្យផ្ទុះសង្គ្រាម។ លោកអះអាងថា ទំនាក់ទំនងរបស់ទីក្រុងប៉េកាំងជាមួយចក្រភពអង់គ្លេស ឥឡូវនេះកំពុងស្ថិតនៅផ្លូវបំបែកហើយ ដោយសារតែបញ្ហាកោះតៃវ៉ាន់។

ថ្លែងប្រាប់កាសែត Guardian កាលពីថ្ងៃពុធទី១៧ខែសីហា, ឯកអគ្គរដ្ឋទូតចិនប្រចាំចក្រភពអង់គ្លេស លោក Zheng Zeguang បានបង្ហាញជំហររបស់រដ្ឋាភិបាលចិន ចំពោះជម្លោះទឹកដី ខណៈប្រកាសថា តៃវ៉ាន់បានក្លាយជា បញ្ហាដ៏ធំ សម្រាប់ប្រទេសចិន សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។
បេសកជនដដែលលើកឡើងថា “ប៉ុន្មានឆ្នាំមកនេះ សហរដ្ឋអាមេរិកបាននឹងកំពុងលេងល្បែងតៃវ៉ាន់ ដើម្បីទប់ស្កាត់ប្រទេសចិន ដោយការយល់ព្រមលក់អាវុធដល់កោះនេះ, បង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយអាជ្ញាធរនៅទីនោះ និងលាក់បាំងគោលការណ៍ចិនតែមួយ”។

លោក Zheng ក៏បានជំរុញឲ្យចក្រភពអង់គ្លេស ចៀសវាងការដើរតាមគន្លងរបស់សហរដ្ឋអាមេរិកផងដែរ ដោយលើកឡើងពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះដោយសមាជិកសភាជាន់ខ្ពស់អាមេរិកទៅកាន់កោះតៃវ៉ាន់ ហើយបានកត់សម្គាល់ថា កោះនេះតែងតែជាបញ្ហារសើបនៅចំកណ្តាលនៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងចិន។

ការអត្ថាធិប្បាយរបស់ឯកអគ្គរដ្ឋទូតរូបនេះ ធ្វើឡើងចំពេលមានសមយុទ្ធយោធាថ្មីរបស់ចិននៅលើអាកាស និងដែនទឹកជុំវិញកោះតៃវ៉ាន់។
មិនខុសពីអាមេរិក, ថ្មីៗនេះ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោកស្រី Liz Truss ក៏បានបរិហារសមយុទ្ធផងដែរ ដោយនិយាយថា ពួកគេពិតជាគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ តៃវ៉ាន់ បង្ហាញសាច់ដុំយោធា ដោយបង្អួតយន្តហោះចម្បាំងផលិតដោយអាមេរិក ទំនើបបំផុត

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ