ព័ត៌មានអន្ដរជាតិ
បេសកជន UN ឲ្យ មីយ៉ាន់ម៉ា បញ្ឈប់ការប្រហារជីវិត និងអំពើហិង្សាគ្រប់ទម្រង់ទាំងអស់
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកសម្រាប់ប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវឲ្យបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សាគ្រប់ទម្រង់ ជាពិសេសការប្រហារជីវិត គោរពពេញលេញចំពោះសិទ្ធិមនុស្ស និងនីតិរដ្ឋ ក៏ដូចជាដោះលែងអ្នកជាប់ឃុំទាំងអស់ផងដែរ ។

ក្នុងជំនួបជាមួយលោក Min Aung Hlaing នៅរដ្ឋធានី Naypyitaw របស់ប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃពុធ, លោកស្រី Noeleen Heyzer ក៏បានស្នើសុំជួបអតីតមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងជាប់ឃុំផងដែរ ប៉ុន្តែត្រូវបានមេដឹកនាំរដ្ឋប្រហាររូបនេះបដិសេធ ។
ទន្ទឹមនោះ ក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសដែលហែកហួរដោយជម្លោះមួយនេះលោកស្រី Heyzer ក៏បានសង្កត់ធ្ងន់ដែរថា “ដំណើរទស្សនកិច្ចរបស់លោកស្រីគឺដើម្បីបង្ហាញពីកង្វល់របស់អង្គការសហប្រជាជាតិ ហើយការចូលរួមរបស់ UN មិនផ្តល់ភាពស្របច្បាប់ណាមួយឡើយ” ។

គួររំឭកថា យោធាមីយ៉ាន់ម៉ាបានដណ្តើមយកអំណាចកាលពីខែកុម្ភៈ ឆ្នាំ ២០២១ ពោលប៉ុន្មានម៉ោងប៉ុណ្ណោះ មុនពេលសភាថ្មីរបស់ប្រទេសនេះប្រកាសទទួលស្គាល់រដ្ឋាភិបាលរបស់លោកស្រី អ៊ុងសាន ស៊ូជី ដោយក្រុមយោធាបានចាប់ឃុំខ្លួនមេដឹកនាំជាប់ឆ្នោតរូបនេះ រួមជាមួយនឹងសមាជិកនៃរដ្ឋាភិបាលស៊ីវិលរបស់លោកស្រីផងដែរ ។
ចាប់តាំងពីពេលនោះមក លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានកាត់ទោស និងដាក់ពន្ធនាគារ ក្រោមបទចោទប្រកាន់មួយចំនួន ហើយនៅតែប្រឈមមុខនឹងការកាត់ទោសជាច្រើនទៀត ខណៈដែលសកម្មជនប្រឆាំងរដ្ឋប្រហាររាប់ពាន់នាក់ក៏ត្រូវបានចាប់ខ្លួនផងដែរ ។

បន្ថែមពីនេះកាលពីចុងខែមុន យោធាក៏បានប្រហារជីវិតសកម្មជននយោបាយ ៤ នាក់ផងដែរ ដែលជាការអនុវត្តទោសប្រហារជីវិតលើកដំបូងរបស់មីយ៉ាន់ម៉ាក្នុងរយៈពេលជាង ៣០ ឆ្នាំ ហើយក្នុងចំណោមអ្នកស្លាប់នោះរួមមានទាំងលោក Phyo Zeya Thaw ដែលជាអតីតសមាជិកសភាមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អ៊ុងសាន ស៊ូជី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK / Al Jazeera

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ