Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ាគ្រោងនាំចូលប្រេងឥន្ទនៈពីរុស្ស៊ី ខណៈតម្លៃប្រេងកំពុងកើនឡើងខ្ពស់

បានផុស

នៅ

អ្នកនាំពាក្យរបបយោធាបាននិយាយថា មីយ៉ាន់ម៉ាគ្រោងនឹងនាំចូលប្រេងឥន្ទនៈពីប្រទេសរុស្ស៊ី ដើម្បីកាត់បន្ថយកង្វល់ជុំវិញការផ្គត់ផ្គង់ និងតម្លៃប្រេងកើនឡើងខ្ពស់។

ប្រទេសមីយ៉ាន់ម៉ានៅបានរក្សាទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី បើទោះបីភាគីទាំងពីរត្រូវរងទណ្ឌកម្មពីបណ្តាប្រទេសលោកខាងលិចក៏ដោយ។ ដោយមីយ៉ាន់ម៉ាកើតចេញពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ខណៈដែលរុស្ស៊ីបាននិងកំពុងឈ្លានពានអ៊ុយក្រែន ដែលរុស្ស៊ីនិយាយថា គឺជាប្រតិបត្តិការយោធាពិសេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសរុស្ស៊ីកំពុងស្វែងរកអតិថិជនថ្មីសម្រាប់ថាមពលរបស់ខ្លួននៅក្នុងតំបន់ ខណៈដែលអឺរ៉ុបដែលជាគោលដៅនាំចេញដ៏ធំបំផុតរបស់ខ្លួន នឹងផ្អាកការនាំចូលប្រេងពីប្រទេសរុស្ស៊ីនៅចុងឆ្នាំនេះ។

អ្នកនាំពាក្យរបបយោធា លោក Zaw Min Tun បាននិយាយថា៖ “យើងបានអនុញ្ញាតឱ្យនាំចូលប្រេងពីប្រទេសរុស្ស៊ី ដោយថា ប្រេងរបស់រុស្ស៊ីមានគុណភាពខ្ពស់ ហើយមានតម្លៃទាប”។

លោក Zaw Min Tun បានគួសបញ្ជាក់ថា ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនេះ ធ្វើឡើងក្នុងអំឡុងពេលដែលលោក មីន អ៊ុងឡាំង ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីកាលពីខែមុន។ ហើយបច្ចុប្បន្ននេះ មីយ៉ាន់ម៉ានាំចូលប្រេងឥន្ធនៈតាមរយៈប្រទេសសិង្ហបុរី ហើយទន្ទឹមគ្នានេះ មីយ៉ាន់ម៉ាក៏កំពុងពិចារណាលើការរុករកប្រេងនៅមីយ៉ាន់ម៉ា រួមគ្នាជាមួយរុស្ស៊ី និងចិនផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយមីយ៉ាន់ម៉ាបានរាយការណ៍ថា ការនាំចូលប្រេងឥន្ធនៈពីរុស្ស៊ីនេះនឹងចាប់ផ្តើមនៅខែកញ្ញាខាងមុខ៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ Mgronline

ចុចអាន៖ បេសកជន UN ឲ្យ មីយ៉ាន់ម៉ា បញ្ឈប់ការប្រហារជីវិត និងអំពើហិង្សាគ្រប់​ទម្រង់ទាំងអស់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៦ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៧ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១០ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម