ព័ត៌មានអន្ដរជាតិ
យន្តហោះ២គ្រឿង បុកគ្នាលើអាកាស ស្លាប់មនុស្សច្រើននាក់ នៅ អាមេរិក
មនុស្សជាច្រើននាក់បានស្លាប់ បន្ទាប់ពីយន្តហោះពីរគ្រឿង បុកគ្នាលើអាកាសនៅទីក្រុង Watsonville នៃរដ្ឋ California កាលពីរសៀលថ្ងៃព្រហស្បតិ៍ទី១៨ខែសីហា (ត្រូវនឹងថ្ងៃសុក្រទី១៩ខែសីហា ពេលវេលានៅកម្ពុជា)។

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) បានរាយការណ៍ថា យន្តហោះម៉ាស៊ីនមួយ Cessna 152 និងយន្តហោះម៉ាស៊ីនភ្លោះ Cessna 340 បានបុកគ្នាពេញទំហឹង ខណៈអាកាសយានិក ព្យាយាមចុះចត នៅអាកាសយានដ្ឋានក្រុង Watsonville។

យន្តហោះមួយគ្រឿង បានធ្លាក់ចូលទៅក្នុងទីវាល ខណៈយន្តហោះមួយគ្រឿងទៀត បានធ្លាក់ចូលទៅក្នុងឃ្លាំង។

យោងតាមការបញ្ជាក់ពីមន្ត្រីក្រុង, យន្តហោះម៉ាស៊ីនមួយ មានមនុស្សម្នាក់ជិះក្នុងនោះ រីឯយន្តហោះមួយទៀត មានមនុស្ស២នាក់ជិះក្នុងនោះ។

ការស៊ើបអង្កេតលើការធ្លាក់នេះ កំពុងត្រូវបានដឹកនាំដោយ FAA និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ យន្តហោះចម្បាំងរបស់កងទ័ពអាកាសអាមេរិកធ្លាក់អំឡុងពេលចុះចត

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត