ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពង្រាយយន្តហោះចម្បាំងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅតំបន់ Kaliningrad
ក្រសួងការពារជាតិរុស្ស៊ីបានដាក់ពង្រាយយន្តហោះចម្បាំងបំពាក់ដោយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេងមានសមត្ថភាពនុយក្លេអ៊ែរនៅសមុទ្របាល់ទិកនៃតំបន់ Kaliningrad របស់ប្រទេស ។

ក្រសួងបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះ MiG-31 ចំនួន ៣ គ្រឿងបំពាក់ដោយកាំជ្រួចមីស៊ីល Kinzhal បានចុះចតនៅឯមូលដ្ឋានមួយកន្លែងក្នុងតំបន់ Kaliningrad ជាតំបន់មានព្រំប្រទល់ជាប់ប្រទេសសមាជិកអង្គការណាតូចំនួន ២ ដូចជា លីទុយអានីនៅភាគខាងជើង និងប៉ូឡូញនៅភាគខាងត្បូង ។
ក្រសួងបាននិយាយថា យន្តហោះ MiG-31 នឹងបំពេញកាតព្វកិច្ចគ្រប់ពេលវេលាដែលជាផ្នែកមួយនៃការទប់ស្កាត់ជាយុទ្ធសាស្ត្រ ដោយសារតែកាំជ្រួចមីស៊ីល Kinzhal អាចហោះហើរក្នុងរយៈចម្ងាយ ២,០០០ គីឡូម៉ែត្រ និងមានល្បឿនលឿនជាងសំឡេង ១០ ដង ។

ទន្ទឹមនោះ មេបញ្ជាការកងទ័ពអាកាសរុស្ស៊ីបាននិយាយនៅថ្ងៃទី ១២ ខែសីហាថា យន្តហោះចម្បាំង MiG-31 បំពាក់ដោយកាំជ្រួចមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhals ពិតជាមានសមត្ថភាពខ្លាំងក្លា ជាពិសេសធ្លាប់បានបាញ់កម្ទេចឃ្លាំងរំសេវយោធាមួយកន្លែងនៅភាគខាងលិចអ៊ុយក្រែនក្នុងខែមីនា ។
ស្របពេលជាមួយគ្នានេះ ការដាក់ពង្រាយនេះក៏កើតឡើង បន្ទាប់ពីប្រទេស Nordic ទាំងពីរដែលមានទីតាំងនៅជិតតំបន់ Kaliningrad មានបំណងចង់ចូលជាសមាជិកអង្គការណាតូ ដោយសារតែការភ័យខ្លាចពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលរហូតមកដល់ពេលនេះបានអូសបន្លាយពេលជិត ៦ ខែមកហើយ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន កំពុងបង្កហេតុនៅរោងចក្រនុយក្លេអ៊ែរ ហើយទម្លាក់កំហុសឲ្យ រុស្ស៊ី ពេលមេ UN ទៅដល់

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត