ព័ត៌មានអន្ដរជាតិ
ជប៉ុន ឲ្យប្រជាជនវ័យក្មេងផឹកគ្រឿងស្រវឹងច្រើនជាងមុន ដើម្បីជួយសេដ្ឋកិច្ច
រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមយុទ្ធនាការទូទាំងប្រទេសលើកទឹកចិត្តឲ្យប្រជាជនវ័យក្មេងផឹកគ្រឿងស្រវឹងច្រើនជាងមុនដើម្បីជួយជំរុញសេដ្ឋកិច្ចប្រទេស បន្ទាប់ពីប្រាក់ចំណូលពន្ធទទួលបានពីឧស្សាហកម្មគ្រឿងស្រវឹងមានការធ្លាក់ចុះយ៉ាងខ្លាំង ។

យុទ្ធនាការនេះមានឈ្មោះថា “Sake Viva” គឺជាកម្មសិទ្ធិរបស់ភ្នាក់ងារពន្ធដារនៃប្រទេសជប៉ុន ដែលនឹងដំណើរការរហូតដល់ថ្ងៃទី ៩ ខែកញ្ញា បានស្នើឲ្យមនុស្សដែលមានអាយុពី ២០ ដល់ ៣៩ ឆ្នាំ ជំរុញគំនិតក្នុងចំណោមប្រជាជនវ័យក្មេងឲ្យចង់ផឹកគ្រឿងស្រវឹងដូចជា ស្រាសាកេ (ស្រាអង្ករ), ស្រាវីស្គី, ស្រាក្រហម ឬស្រាបៀរជាដើម ។
ទន្ទឹមនោះគេហទំព័រយុទ្ធនាការរបស់អាជ្ញាធរពន្ធដារមួយនេះបាននិយាយថា “ទីផ្សារគ្រឿងស្រវឹងក្នុងស្រុកកំពុងធ្លាក់ចុះការចាប់អារម្មណ៍ ដោយសារតែការប្រែប្រួលស្ថានភាពប្រជាសាស្រ្ត ដូចជាការថយចុះអត្រាកំណើត និងចំនួនប្រជាជនវ័យចំណាស់ ក៏ដូចជាការប្រែប្រួលរបៀបរស់នៅ ដោយសារតែផលប៉ះពាល់ពីរោគរាតត្បាតកូវីដ ១៩ នៅក្នុងប្រទេសជប៉ុន” ។

គេហទំព័របញ្ជាក់ទៀតថា “នៅក្នុងគម្រោងនេះ ភ្នាក់ងារយើងស្នើឲ្យប្រជាជនវ័យក្មេងឲ្យមានការអភិវឌ្ឍ និងផ្សព្វផ្សាយគ្រឿងស្រវឹងរបស់ជប៉ុន ហើយក្នុងពេលជាមួយគ្នានេះ វាក៏នឹងធ្វើឲ្យឧស្សាហកម្មនេះរស់ឡើងវិញផងដែរ”។
ចំណែកបើយោងតាមកាសែត The Japan Times បានចុះផ្សាយថា ការប្រមូលពន្ធលើផលិតផលគ្រឿងស្រវឹងរបស់ប្រទេសជប៉ុនមានចំនួន ៥ ភាគរយនៃប្រាក់ចំណូលសរុបក្នុងឆ្នាំ ១៩៨០ ប៉ុន្តែបានធ្លាក់ចុះមកត្រឹមតែ ១.៧ ភាគរយវិញក្នុងឆ្នាំ ២០២០ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ រុស្ស៊ី ពង្រាយយន្តហោះចម្បាំងបំពាក់មីស៊ីលល្បឿនលឿនជាងសំឡេងទៅតំបន់ Kaliningrad

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម៨ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ