ព័ត៌មានអន្ដរជាតិ
ប្រធានាធិបតីតៃវ៉ាន់ អរគុណកងទ័ពជើងទឹក ចំពេលមានសម្ពាធ “មិនអាចពណ៌នាបាន” ពី ចិន (មានវីដេអូ)
ប្រធានាធិបតីតៃវ៉ាន់ លោកស្រី Tsai Ing-wen បានទៅសួរសុខទុក្ខនាវិក នៅក្នុងកងនាវាចររបស់កោះនេះ ដើម្បីថ្លែងអំណរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេ ចំពេលមានការធ្វើសមយុទ្ធយោធារយៈពេលច្រើនថ្ងៃដោយប្រទេសចិន។ ក្នុងអំឡុងពេលនោះ លោកស្រីបានហៅសម្ពាធ ដែលកងទ័ពជើងទឹកតៃវ៉ាន់ កំពុងជួបប្រទះថា “មិនអាចពណ៌នាបាន”។

ប្រទេសចិន ដែលអះអាងថាកោះតៃវ៉ាន់ជាទឹកដីរបស់ខ្លួន បាននិងកំពុងរៀបចំសមយុទ្ធក្នុងខែនេះ ដើម្បីបង្ហាញពីកំហឹងរបស់ខ្លួន ចំពោះដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតៃប៉ិ ដោយប្រធានសភាអាមេរិក លោកស្រី Nancy Pelosi។
អំឡុងដំណើរទៅមូលដ្ឋានកងទ័ពជើងទឹក Suao នៅឆ្នេរសមុទ្រភាគឦសានរបស់កោះតៃវ៉ាន់កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១៨ខែសីហា លោកស្រី Tsai បានប្រាប់នាវិកថា ការបំពេញបេសកកម្មរបស់ពួកគេនៅក្នុងកន្លែងមានកប៉ាល់ចង្អៀត ត្រូវតែមានការលំបាក។

លោកស្រី Tsai បន្តថា “ចំពេលប្រឈមមុខនឹងការយាយី និងការបង្កហេតុរបស់ចិននៅខាងក្រៅដែនទឹករបស់តៃវ៉ាន់, វាកាន់តែចាំបាច់ក្នុងការតាមដានសក្ដានុពលនៃកប៉ាល់សត្រូវគ្រប់ពេលវេលា។ សម្ពាធគឺខ្លាំងណាស់ មិនអាចពិពណ៌នាបានឡើយ”។
លោកស្រីបន្ថែមថា យោធាបានបង្ហាញពីភាពក្លាហានដ៏រឹងមាំ និងមិនរាថយ ហើយបានឆ្លើយតបដោយស្ងប់ស្ងាត់ ការពារសន្តិសុខដែនសមុទ្រ និងរក្សាសន្តិភាពក្នុងតំបន់។

“តៃវ៉ាន់ ប្រៀបដូចជានាវាកងទ័ពជើងទឹកអ៊ីចឹង។ ទោះបីជាពេលខ្លះវាជួបនឹងខ្យល់ព្យុះ និងរលកដែលមិនអាចទាយទុកជាមុនបានក៏ដោយ ដរាបណាសមមិត្តនៅលើនាវាមានសាមគ្គីភាព ពួកគេអាចយកឈ្នះលើគ្រប់ឧបសគ្គដែលនៅចំពោះមុខពួកគេ។ នេះជាទឹកចិត្តរបស់ប្រជាជនតៃវ៉ាន់ ប៉ុន្តែក៏ជាស្មារតីរបស់មន្ត្រីកងទ័ពជើងទឹក និងនាវិកផងដែរ”។
គួរបញ្ជាក់ថា ទោះបីជាទំហំសមយុទ្ធរបស់ចិន ត្រូវបានកាត់បន្ថយច្រើនពីដើមខែក៏ដោយ ប៉ុន្តែតៃវ៉ាន់នៅតែបន្តរាយការណ៍អំពីយន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន ដែលកំពុងប្រតិបត្តិការជុំវិញកោះនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ចិនព្រមានថា បើ អង់គ្លេស និងអាមេរិក ជ្រៀតជ្រែកបញ្ហាកោះតៃវ៉ាន់ សង្គ្រាមនឹងផ្ទុះឡើង

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ