ព័ត៌មានអន្ដរជាតិ
ប៉ូឡូញ ស្រង់ត្រីជាង ១០០ តោនចេញពីទន្លេ ក្រោយងាប់មិនដឹងមូលហេតុ
ត្រីងាប់ជាង ១០០ តោនត្រូវបានស្រង់ចេញពីទន្លេ Oder បន្ទាប់ពីពួកវារាប់ពាន់ក្បាលបានងាប់ទាំងមិនដឹងមូលហេតុ ខណៈប្រទេសអាល្លឺម៉ង់ និងប៉ូឡូញបានហាមឃាត់ប្រជាជនមិនឲ្យងូតទឹក ក៏ដូចជានេសាទនៅក្នុងទន្លេរបស់អឺរ៉ុបមួយនេះ ។

លោកស្រី Monika Nowakowska-Drynda មកពីការិយាល័យអ្នកពន្លត់អគ្គីភ័យជាតិប៉ូឡូញបាននិយាយថា អ្នកពន្លត់អគ្គីភ័យជាង ៥០០ នាក់បាននិងកំពុងស្រង់ត្រីដែលងាប់នៅក្នុងប្រទេសប៉ូឡូញ ដោយមានជំនួយពីឧបករណ៍ជាច្រើន រួមទាំងយន្តហោះគ្មានមនុស្សបើកផងដែរ ។
លោកស្រី Nowakowska-Drynda បាននិយាយថា “ត្រីងាប់ប្រហែល ១០០ តោនត្រូវបានរកឃើញតាំងពីខែមុនមកម្ល៉េះ ហើយចំពោះការស្រង់ត្រីងាប់ទាំងនេះចេញពីទន្លេដ៏ធំបែបនេះគឺជាប្រតិបត្តិការដែលយើងមិនធ្លាប់ធ្វើពីមុនមកទេ” ។

ប្រតិបត្តិការស្រង់ចេញនេះកើតឡើង បន្ទាប់ពីក្រុមអ្នកពន្លត់អគ្គីភ័យប៉ូឡូញបានរកឃើញត្រីងាប់ចំនួន ១០០ តោនពីទន្លេ Oder ដែលហូរកាត់ប្រទេសអាល្លឺម៉ង់ និងប៉ូឡូញ ដែលធ្វើឲ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីគ្រោះមហន្តរាយបរិស្ថាន ។
ចំណែកនាយករដ្ឋមន្ត្រីប៉ូឡូញលោក Mateusz Morawiecki បាននិយាយកាលពីសប្តាហ៍មុនថា “មូលហេតុនៃការងាប់ត្រីទាំងនេះគឺមិនទាន់ច្បាស់នោះទេ ប៉ុន្តែពួកវាទំនងជាត្រូវបានបំពុល ដោយសារតែមានបរិមាណដ៏ធំនៃកាកសំណល់គីមីត្រូវបានគេបោះចូលទៅក្នុងទន្លេ ទើបមានហានិភ័យ និងផលវិបាកបែបនេះ” ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទន្លេ Oder ត្រូវបានគេចាត់ទុកជាទន្លេស្អាត ហើយត្រីក្នុងស្រុកចំនួន ៤០ ប្រភេទក៏ត្រូវបានរកឃើញផងដែរនៅក្នុងផ្លូវទឹកដ៏វែងជាងគេលំដាប់ទី ២ របស់ប្រទេសមួយនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RTE

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៥ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី