Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ព្រមានអាមេរិក បើហ៊ានវាយប្រហារ ជម្លោះនឹងខ្លាំងជាងសង្គ្រាមអ៊ីរ៉ាក់ទៀត

បានផុស

នៅ

ប្រទេសអ៊ីរ៉ង់កំពុងបង្កើនការការពារដែនអាកាសរបស់ខ្លួននៅជុំវិញទីតាំងនុយក្លេអ៊ែរដោយខ្លាចការវាយប្រហារណាមួយដែលបញ្ជាដោយប្រធានាធិបតីអាមេរិកលោក Donald Trump។

ទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ង់
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រឿងនេះបានកើតឡើងចំពេលរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ការវាយប្រហារមួយអាចបង្កឲ្យមានជម្លោះនៅក្នុងតំបន់អាក្រក់ជាងសង្គ្រាមអ៊ីរ៉ាក់ទៅទៀត។

កាសែតគុយវ៉ែត Al-Qabas បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់កំពុងដំឡើងប្រព័ន្ធការពាររបស់ខ្លួននៅជុំវិញទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមក្នុងតំបន់ Fordo និង Natanz ដែលត្រូវបានគេចាត់ទុកថាជាទីតាំងនុយក្លេអ៊ែរសំខាន់ទាំងពីររបស់ប្រទេសនេះ។

រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif

ប្រភពបានប្រាប់កាសែត Al-Qabas ថា ឆ្មាំបដិវត្តអ៊ីរ៉ង់បានដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល Power 737 ក៏ដូចជាកាំជ្រួចការពារដែនអាកាស SAM របស់រុស្ស៊ីនៅក្បែរតំបន់ទាំងពីរផងដែរ។

ភាពតានតឹងរវាងអាមេរិកនិងអ៊ីរ៉ង់បានកើតឡើងខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនៃតំណែងជាប្រធានាធិបតីរបស់លោក Trump ចំពេលមានការភ័យខ្លាចថា សកម្មភាពពុះកញ្ជ្រោលមួយទៀតអាចធ្វើឲ្យលោក Joe Biden ឈឺក្បាលក្នុងគោលនយោបាយមជ្ឈិមបូព៌ា។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump

នៅក្នុងសារ Twitter ព្រឹកនេះ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Mohammad Javad Zarif បាននិយាយថា “លោក Trump នឹងទទួលខុសត្រូវទាំងស្រុងចំពោះការផ្សងព្រេងណាមួយនៅតាមផ្លូវរបស់គាត់”។ លោកបន្ថែមថា “កាលពីពេលមុន សហរដ្ឋអាមេរិកបានបំផ្លាញតំបន់របស់យើងដោយសារការប្រឌិតរឿងអាវុធប្រល័យលោក ដោយខ្ជះខ្ជាយទឹកប្រាក់អស់ចំនួន៧ទ្រីលានដុល្លារនិងបណ្តាលឲ្យជនជាតិអាមេរិកស្លាប់ចំនួន៥៨,៩៧៦នាក់”។

ការបង្ហោះ Twitter របស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីលោកប្រធានាធិបតី Trump គំរាមអ៊ីរ៉ង់ក្រោយមានការវាយប្រហារដោយគ្រាប់រ៉ុកកែតទៅលើស្ថានទូតអាមេរិកនៅទីក្រុងបាកដាដកាលពីដើមសប្តាហ៍នេះ៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ The Sun

ចុចអាន៖ ប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់រង់ចាំស្វាគមន៍ B-52 របស់អាមេរិក

ចុចអាន៖ អ៊ីរ៉ង់ ចាប់ខ្លួនមនុស្សមួយចំនួនពាក់ព័ន្ធការធ្វើឃាតអ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម