ព័ត៌មានអន្ដរជាតិ
ទឹកជំនន់នៅ ចិន សម្លាប់មនុស្ស ១៨ នាក់ ខណៈច្រើននាក់ទៀតបាត់ខ្លួន
ទឹកជំនន់ដែលបានបង្កការបំផ្លិចបំផ្លាញ នៅតំបន់ភាគពាយ័ព្យនៃប្រទេសចិន ឥឡូវនេះបានឆក់យកជីវិតមនុស្ស ១៨ នាក់ និង ១៣នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ។

ផ្អែកតាមរបាយការណ៍ពីសារព័ត៌មាន CGTN គ្រប់គ្រងដោយរដ្ឋបានរាយការណ៍ថា បុគ្គលិកជាង ២,០០០ នាក់កំពុងធ្វើប្រតិបត្តិការជួយសង្គ្រោះនៅក្នុងខេត្ត Qinghai ។

ដោយឡែក មនុស្ស២៤នាក់ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង ដែលនាំឲ្យមានទឹកជំនន់នៅក្នុងទីក្រុងចំនួនពីរនៃស្រុក Datong កាលពីល្ងាចថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។

គួរបញ្ចាក់ថា ប្រជាជនប្រមាណ ៦,២៤៥ នាក់នៅក្នុងភូមិចំនួន ៦ បានរងផលប៉ះពាល់ដោយសារទឹកហូរហៀរពីភ្នំមួយក្នុងខេត្ត ដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ថៃ ព្រមានទឹកជំនន់ជន់លិច ទូទាំងប្រទេស ចាប់ពីថ្ងៃសៅរ៍ ដល់សប្តាហ៍ក្រោយ

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត