Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន និងលោក ស៊ី នឹងជួបគ្នាឆាប់ជាងការរំពឹងទុក

បានផុស

នៅ

ជិត៦ខែបន្ទាប់ពីមេដឹកនាំទាំងពីរជួបគ្នាដោយផ្ទាល់, ប្រធានាធិបតីចិន ស៊ី ជីនពីង និងសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបគ្នាក្នុងកិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅពាក់កណ្តាលខែកញ្ញាក្នុងទីក្រុង Samarkand នៃប្រទេស អ៊ូសបេគីស្ថាន។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង

យោងតាមប្រភពពីកាសែត Wall Street Journal, ចិន បានចាប់ផ្តើមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់លោក ស៊ី ទៅកាន់ប្រទេសអ៊ូសបេគីស្ថាន រួចហើយ។ ថ្វីបើមន្ត្រីចិន មិនបានបញ្ជាក់ពីដំណើរទស្សនកិច្ចណាមួយរបស់លោក ស៊ី នៅខាងក្រៅទីក្រុងប៉េកាំងក៏ដោយ ប៉ុន្តែប្រភពដែលដឹងពីដំណើរនេះ បានអះអាងថា លោកនឹងធ្វើទស្សនកិច្ចនៅថ្ងៃទី១៥ខែកញ្ញា។

ក្រៅ​ពី​នេះ ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​បាន​បញ្ជាក់​ថា ក្រុម​មន្ត្រី​ក៏​បាន​ចាប់​ផ្តើម​រៀបចំកិច្ច​ប្រជុំ​ទ្វេភាគី​នៅ​ក្រៅ​ជំនួប​កំពូល​នេះផង​ដែរ។

កាល​ពី​ដើម​ខែ​កុម្ភៈ មេដឹកនាំ​ទាំង​ពីរ​បាន​ជួប​គ្នា​ក្នុង​អំឡុង​ការ​ប្រកួត​កីឡា​អូឡាំពិក​រដូវរងា​នៅ​ប្រទេស​ចិន ប៉ុន្មាន​ថ្ងៃ​មុន​​សង្គ្រាម​រុស្ស៊ី ប្រឆាំង​​អ៊ុយក្រែនផ្ទុះឡើង។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន (ឆ្វេង) និងប្រធានាធិបតីចិនលោក ស៊ី ជីនពីង

មន្ត្រីចិនបានប្រាប់ Wall Street Journal ថា “ការធ្វើដំណើរទៅកាន់ទីក្រុង Samarkand នឹងគូសបញ្ជាក់ពីគោលដៅរបស់លោក ស៊ី ក្នុងការបង្កើនទំនាក់ទំនងសន្តិសុខកាន់តែរឹងមាំ ជាមួយបណ្តាប្រទេសដែលមិនមែនជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ខណៈលោកខាងលិចកាន់តែគំរាមកំហែង ប្រឆាំងនឹងកិច្ចខិតខំប្រឹងប្រែងប្រទេសចិន”។

គួរបញ្ជាក់ថា ពីដំបូងឡើយ លោក ស៊ី ជីនពីង និងលោក វ្ល៉ាឌីមៀរ ពូទីន ត្រូវបានគេរំពឹងថាជួបគ្នាក្នុងកិច្ចប្រជុំកំពូល G20 នៅកោះបាលី នាខែវិច្ឆិកា៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Republic World

ចុចអាន៖ លោក ស៊ី និង ពូទីន នឹងចូលរួមកិច្ចប្រជុំកំពូល G20 នៅកោះបាលី ក្នុងខែវិច្ឆិកា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៣ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាពលរដ្ឋ សហជីព និងកម្មករ ថ្កោលទោសទណ្ឌិត សម រង្ស៊ី ដែល​អំពាវនាវ​ឱ្យ​មាន​ការ​ងើប​បះបោរ​ប្រឆាំង​នឹងរាជរដ្ឋាភិបាលស្របច្បាប់

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម