ព័ត៌មានអន្ដរជាតិ
ទាហាន រុស្ស៊ី ជាច្រើននាក់បញ្ជូនទៅមន្ទីរពេទ្យនៅ អ៊ុយក្រែន ដោយសារពុលសារធាតុគីមីធ្ងន់ធ្ងរ
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ទាហានរុស្ស៊ីជាច្រើននាក់ដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការយោធាពិសេសនៅក្នុងប្រទេសអ៊ុយក្រែនត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែការពុលសារធាតុគីមីយ៉ាងធ្ងន់ធ្ងរ ។

ក្រសួងបាននិយាយថា ដាននៃជាតិពុល Botulinum ប្រភេទ B ដែលជា “សារធាតុពុលសរីរាង្គ” ត្រូវបានរកឃើញនៅក្នុងសំណាកដែលយកចេញពីទាហាន ហើយរុស្ស៊ីក៏បានចោទប្រកាន់ទីក្រុងកៀវពីបទប្រព្រឹត្ត “អំពើភេរវកម្មគីមី” ផងដែរ ។
សេចក្តីថ្លែងការណ៍បាននិយាយថា “ទាហានរុស្ស៊ីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយសារតែមានសញ្ញានៃការពុលធ្ងន់ធ្ងរ បន្ទាប់ពីបានឈរជើងនៅជិតភូមិ Vasilyevka ក្នុងតំបន់ Zaporozhye កាលពីថ្ងៃទី ៣១ ខែកក្កដា” ។

ក្រសួងបានទទូចទៀតថា “រដ្ឋាភិបាលរបស់លោក Zelensky បានអនុញ្ញាតឲ្យមានការវាយប្រហារភេរវកម្មជាមួយនឹងការប្រើប្រាស់សារធាតុពុលប្រឆាំងនឹងបុគ្គលិក និងជនស៊ីវិលរុស្ស៊ី បន្ទាប់ពីមានការបរាជ័យផ្នែកយោធាជាច្រើននៅក្នុងតំបន់ Donbass និងតំបន់ផ្សេងទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ រដ្ឋាភិបាលទីក្រុងមូស្គូក៏គ្រោងនឹងបញ្ជូនការធ្វើតេស្តមន្ទីរពិសោធន៍ពីសំណាកទាហានទៅកាន់អង្គការសម្រាប់ការហាមឃាត់អាវុធគីមី (OPCW) ផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ផ្ទុះរថយន្តសម្លាប់កូនស្រីមនុស្សជំនិតរបស់លោក ពូទីន (មានវីដេអូ)

-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត