ព័ត៌មានអន្ដរជាតិ
ស្ត្រី ដែលចោទ Ronaldo ពីបទរំលោភសេពសន្ថវៈ ប្តឹងឧទ្ធរណ៍បន្ថែមក្រោយតុលាការច្រានចោល
ស្ត្រីម្នាក់ដែលអះអាងថា នាងត្រូវបានកីឡាករបាល់ទាត់ Cristiano Ronaldo ចាប់រំលោភកំពុងប្តឹងឧទ្ធរណ៍ ប៉ុន្តែត្រូវការតុលាការសម្រេចច្រានចោលករណីនេះ។

តារាម៉ូដែល Kathryn Mayorga កំពុងតស៊ូដើម្បីរក្សាការទាមទារទឹកប្រាក់ ចំនួន៥៤លានផោនរបស់នាងប្រឆាំងនឹងតារាឆ្នើមរបស់ Man United។
នាងបានចោទប្រកាន់ថា Ronaldo បានរំលោភនាង នៅក្នុងបន្ទប់សណ្ឋាគារ Las Vegas ក្នុងឆ្នាំ២០០៩ ហើយបានទទួលយក ២៧៥,០០០ផោន សម្រាប់កិច្ចព្រមព្រៀងស្ងាត់ស្ងៀមនៅពេលនោះ។ ក្រុមអ្នកច្បាប់របស់លោកស្រី Mayorga បានបន្តសំណុំរឿងនេះឡើងវិញ នៅពេលដែលពួកគេបានអះអាងថា នាងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្រោមការគំរាមកំហែង។
សំណុំរឿងរបស់នាង ត្រូវបានច្រានចោលកាលពីខែមិថុនា នៅពេលដែលចៅក្រមបានថ្កោលទោសមេធាវីរបស់នាង ចំពោះការពឹងផ្អែកលើឯកសារបែកធ្លាយដែលនាងបានប្រគល់ឱ្យសមត្ថកិច្ច ចេញពីវិបសាយកីឡាមានឈ្មោះថា Football Leaks។ ប៉ុន្តែអតីតគ្រូបង្រៀនរូបនេះ បានប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តរបស់តុលាការ។
សំណុំរឿងនេះនឹងត្រូវបើកសវនាការជាលើកដំបូងដោយក្រុមអ្នកសម្រុះសម្រួល នៅថ្ងៃអង្គារ ក្នុងសវនាការតាមទូរស័ព្ទរយៈពេលមួយម៉ោង។ ជាមួយគ្នានេះ ប៉ូលីស Las Vegas កំពុងដាក់ញត្តិទៅតុលាការសម្រាប់ឯកសារស៊ើបអង្កេតរបស់ពួកគេ ដើម្បីប្រគល់ទៅឱ្យសារព័ត៌មាន។
ដោយឡែក Ronaldo តែងតែបដិសេធរាល់ការប្រព្រឹត្តខុស ហើយថា សាទំនាក់ទំនងរបស់ខ្លួនជាមួយនឹងនាង Mayorga គឺជាការយល់ព្រម៕
ប្រភព៖ thesun.co.uk
អត្ថបទ៖ មន្នីរ័ត្ន

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
មិនដឹងមានវិបត្តិអ្វី! Justin Bieber ប្រែស្គមស្គាំង ដើរម្នាក់ឯង ដូចមនុស្សមានបញ្ហាផ្លូវចិត្ត