ព័ត៌មានអន្ដរជាតិ
ចិន ប្រកាសធ្វើសមយុទ្ធយោធាថ្មីជាមួយហុងកុង និងម៉ាកាវ នៅសមុទ្រខាងត្បូង
អាជ្ញាធរសុវត្ថិភាពដែនសមុទ្ររបស់ប្រទេសចិននៅក្នុងខេត្ត Guangdong បាននិយាយកាលពីថ្ងៃសៅរ៍ថា សមយុទ្ធយោធាថ្មីមួយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២៣ ខែសីហា រវាងទីក្រុងម៉ាកាវ និងទីក្រុងហុងកុង នៅឯឆ្នេរសមុទ្រភាគខាងត្បូង ។

ទន្ទឹមនោះអាជ្ញាធរក៏បានប្រកាសពីការហាមឃាត់ការធ្វើចរាចរតាមសមុទ្រនៅក្នុងតំបន់ដែលបានកំណត់ផងដែរ ក្នុងអំឡុងពេលធ្វើសមយុទ្ធដែលនឹងធ្វើឡើងនៅមាត់ទន្លេ Zhu Jiang និងក្បែរកោះ Wailingding ចាប់ពីម៉ោង ៧ ព្រឹកដល់ម៉ោង ២ រសៀល និងចាប់ពីម៉ោង ៦ ល្ងាចដល់ម៉ោង ១១ យប់ ។
ប្រទេសចិនបានចាប់ផ្តើមហ្គេមសង្រ្គាមជាបន្តបន្ទាប់នៅជិតតៃវ៉ាន់ ជាកោះដែលខ្លួនអះអាងថាជាទឹកដីរបស់ខ្លួន បន្ទាប់ពីប្រធានសភាអាមេរិកលោកស្រី Nancy Pelosi បានធ្វើដំណើរទស្សនកិច្ចទៅទីក្រុងតៃប៉ិកាលពីថ្ងៃទី ២ ខែសីហា បូករួមជាមួយនឹងសមាជិកសភាគណបក្សប្រជាធិបតេយ្យមួយក្រុមផ្សេងទៀតក៏បានហោះហើរទៅកាន់កោះនេះផងដែរ នៅប៉ុន្មានថ្ងៃក្រោយមក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមយុទ្ធយោធារបស់ចិននៅជិតកោះតៃវ៉ាន់ គឺ “ចាំបាច់ និងស្របច្បាប់” ហើយវាក៏ជាការឆ្លើយតបទៅនឹងការបង្កហេតុរបស់សហរដ្ឋអាមេរិក ក៏ដូចជាជំហានមួយដើម្បីរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ លោក Xi Jinping សុំឲ្យប្រធានាធិបតី អាមេរិក រារាំងលោកស្រី Pelosi មកតៃវ៉ាន់ តែលោក Biden បដិសេធ

-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម១២ ម៉ោង ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម៣ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម