Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ុយក្រែន តាំងបង្ហាញខ្មោចរថក្រោះ រុស្ស៊ី ពេញទីក្រុងកៀវ មុនថ្ងៃឯករាជ្យ (មានវីដេអូ)

បានផុស

នៅ

អ៊ុយក្រែនបានដាក់តាំងបង្ហាញខ្មោចរថក្រោះយោធារុស្ស៊ីក្នុងទីក្រុងកៀវ មុនថ្ងៃឯករាជ្យរបស់​ខ្លួននៅថ្ងៃពុធ ក្រោយប្រកាសឯករាជ្យពីសហភាពសូវៀតនៅថ្ងៃទី ២៤ ខែសីហាឆ្នាំ ១៩៩១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រថពាសដែកយោធារុស្ស៊ីជាង ៥០ គ្រឿង រួមទាំងខ្មោចរថក្រោះមួយចំនួនដែលឆេះខ្លោចត្រូវបានដាក់តម្រង់ជួរចម្ងាយ ៧០០ ម៉ែត្រតាមបណ្តោយមហាវិថីក្បែរទីលានឯករាជ្យ ហើយក៏មាន​មនុស្សម្នាជា​ច្រើន​បាន​មក​មើលការដាក់តាំងបង្ហាញនេះ ខណៈ​ភ្ញៀវ​ខ្លះបាន​ឡើង​លើសម្ភារៈយោធា និង​ថត​រូបផងដែរ ។

ក្មេងស្រីអាយុ ១៧ ឆ្នាំម្នាក់ដែលបានមកជាមួយក្រុមគ្រួសាររបស់នាងបាននិយាយថា ខណៈដែលជនស៊ីវិលត្រូវបានសម្លាប់ ក៏ដូចជា រថក្រោះត្រូវបានបំផ្លាញនៅក្នុងសង្រ្គាមនោះ វាបង្ហាញថា កងកម្លាំងអ៊ុយក្រែនខ្លាំងប៉ុណ្ណា ហើយវាបង្ហាញយ៉ាងច្បាស់ទៀតថា អ៊ុយក្រែន​នឹង​យក​ឈ្នះ​លើរុស្ស៊ី ។

ចំណែកបុរសម្នាក់ដែលបានមកទស្សនាការដាក់តាំងបង្ហាញជាមួយកូនប្រុសអាយុ ៥ ឆ្នាំរបស់គាត់បាននិយាយថា រថក្រោះមើលទៅគួរឲ្យខ្លាច ប៉ុន្តែសម្ភារៈយោធាទាំងនេះធ្វើឲ្យគាត់មានមោទនភាពចំពោះកងទ័ពអ៊ុយក្រែនដែលប្រយុទ្ធជាមួយរុស្ស៊ី ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់ប្រទេសរុស្ស៊ីលើអ៊ុយក្រែនដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ចាត់ទុកជាប្រតិបត្តិការយោធាពិសេសបានអូសបន្លាយពេលជិត ៦ ខែហើយ បន្ទាប់ពីផ្ទុះការវាយលុកកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

សូមទស្សនាវីដេអូ!

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ ទាហាន រុស្ស៊ី ជាច្រើននាក់បញ្ជូនទៅមន្ទីរពេទ្យនៅ អ៊ុយក្រែន ដោយសារ​ពុលសារធាតុគីមី​ធ្ងន់ធ្ងរ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម