ព័ត៌មានអន្ដរជាតិ
មន្ត្រីអាមេរិកមួយរូបទៀត ធ្វើទស្សនកិច្ច តៃវ៉ាន់ ខណៈមានភាពតានតឹងជាមួយ ចិន
អភិបាលរដ្ឋ Indiana បានទៅដល់ទីក្រុងតៃប៉ិ កាលពីថ្ងៃអាទិត្យទី២១ ខែសីហា ដោយលោកបានក្លាយជាមន្ត្រីចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលទៅបំពេញទស្សនកិច្ចនៅកោះតៃវ៉ាន់ ផ្គើននឹងសម្ពាធពីប្រទេសចិន ដែលមិនអនុញ្ញាតឲ្យការធ្វើដំណើរបែបនេះកើតឡើង។

ប្រទេសចិន បាននិងកំពុងធ្វើសមយុទ្ធនៅជិតកោះតៃវ៉ាន់ ចាប់តាំងពីប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ធ្វើទស្សនកិច្ចរយៈពេលពីរថ្ងៃនៅទីក្រុង តៃប៉ិ កាលពីដើមខែនេះ។
កាលពីសប្តាហ៍មុន ក្រុមទី២ នៃសមាជិកសភាអាមេរិក ក៏បានធ្វើទស្សនកិច្ចនៅកោះតៃវ៉ាន់ ផងដែរ។
អភិបាលរដ្ឋ Indiana លោក Eric Holcomb បានបង្ហោះ Twitter ថា លោកក៏នឹងទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងផងដែរ ខណៈការិយាល័យប្រធានាធិបតីតៃវ៉ាន់ និយាយថា លោកបានជួបជាមួយលោកស្រីប្រធានាធិបតី Tsai Ing-wen នៅព្រឹកថ្ងៃចន្ទនេះ។

លោក Holcomb សរសេរថា “ខ្ញុំមានថាមពល ក្នុងការចំណាយពេលនៅសប្តាហ៍នេះ ដើម្បីកសាងទំនាក់ទំនងថ្មី ពង្រឹងទំនាក់ទំនងយូរអង្វែង និងការពង្រីកភាពជាដៃគូក្នុងវិស័យសំខាន់ៗជាមួយតៃវ៉ាន់ និងកូរ៉េខាងត្បូង”។
គួរបញ្ជាក់ថា លោក Holcomb គឺជាអភិបាលរដ្ឋរបស់សហរដ្ឋអាមេរិកដំបូងគេ ដែលទៅបំពេញទស្សនកិច្ចកោះតៃវ៉ាន់ ចាប់តាំងពីជំងឺរាតត្បាតកូវីដ១៩ ផ្ទុះឡើងកាលពីជាងពីរឆ្នាំមុន។
ទោះបីជាយ៉ាងណាក៏ដោយ ភ្លាមៗនេះ មិនទាន់មានការឆ្លើយតបពីប្រទេសចិនចំពោះការមកដល់របស់គាត់នោះទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ គណៈប្រតិភូសភាអាមេរិកមួយក្រុមទៀត ទៅដល់ កោះតៃវ៉ាន់ (មានវីដេអូ)

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២០ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង