Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន មីយ៉ាន់ម៉ា រាប់រយនាក់តម្រង់ជួរចាំទិញប្រេងឆាដែលរដ្ឋដាក់លក់​ក្នុងតម្លៃថោក

បានផុស

នៅ

ប្រជាជនមីយ៉ាន់ម៉ារាប់រយនាក់បានឈរតម្រង់ជួរគ្នាដើម្បីរង់ចាំទិញប្រេងឆាដែលរដ្ឋបានដាក់លក់ក្នុងតម្លៃថោកនៅទីក្រុងយ៉ាំងហ្គោន ចំពេលប្រទេសកំពុងទទួលរងនូវភ្លៀងធ្លាក់ខ្លាំងក្នុងរដូវវស្សា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កន្លងមក តម្លៃទីផ្សារសម្រាប់ប្រេងឆាប្រហែល ១.៦ គីឡូក្រាមបានហក់ឡើងពី ៥,០០០ គីយ៉ាត (២.៣៧ ដុល្លារ) ដល់ ៩,០០០ គីយ៉ាត (៤.២៧ ដុល្លារ) ។

សេដ្ឋកិច្ចរបស់មីយ៉ាន់ម៉ាបានធ្លាក់ចុះជាលំដាប់ បន្ទាប់ពីរដ្ឋប្រហារយោធាកាលពីឆ្នាំមុន ជាពិសេសកាន់តែធ្ងន់ធ្ងរឡើងថែមទៀត ដោយសារតែការព្យាយាម​របស់​រដ្ឋាភិបាល​យោធា​ក្នុង​ការបង្ខំពលរដ្ឋឲ្យប្តូររូបិយប័ណ្ណបរទេស ។

បន្ថែមពីនេះ ការរស់នៅរបស់ប្រជាជនមីយ៉ាន់ម៉ាកាន់តែរងផលប៉ះពាល់ថែមទៀតនោះ គឺដោយសារតែការកើនឡើងនៃតម្លៃទំនិញសកល បន្ទាប់ពីសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ទន្ទឹមនោះ តម្លៃអង្ករ ស៊ុត និងបន្លែត្រីសាច់ក៏បានឡើងថ្លៃផងដែរ ដោយសារការកើនឡើងថ្លៃដឹកជញ្ជូន ក៏ដូចជាដោយសារតែទាហាន និងយុទ្ធជនប្រឆាំងយោធាមីយ៉ាន់ម៉ា ប្រែក្លាយតំបន់ភាគច្រើននៃប្រទេសទៅជាសមរភូមិ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ MGR Online

ចុចអាន ៖ យោធា មីយ៉ាន់ម៉ា ត្រៀមតែចរចាជាមួយលោកស្រី អ៊ុងសាន ស៊ូជី ប៉ុណ្ណោះ ក្រោយកាត់ទោសរួច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៩ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៩ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម