Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ (មានវីដេអូ)

បានផុស

នៅ

នៅថ្ងៃចន្ទទី២២ខែសីហានេះ ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំបំផុតក្នុងរយៈពេល៥ឆ្នាំ ខណៈសម្ព័ន្ធមិត្តទាំង២ ​ព្យាយាមពង្រឹងការត្រៀមខ្លួនសម្រាប់ការសាកល្បងអាវុធដ៏មានសក្តានុពលរបស់កូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមយុទ្ធរដូវក្តៅប្រចាំឆ្នាំ ដែលឆ្នាំនេះត្រូវបានប្តូរឈ្មោះទៅជា Ulchi Freedom Shield ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១ខែកញ្ញា គឺបានកើតឡើង បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk-yeol ប្តេជ្ញាថានឹងធ្វើឲ្យសមយុទ្ធនេះ ដំណើរការទៀងទាត់ឡើងវិញ និងបង្កើនសមត្ថភាពប្រឆាំងប្រទេសកូរ៉េខាងជើង។

នៅថ្ងៃចន្ទ ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមសមយុទ្ធការពារស៊ីវិល Ulchi រយៈពេលបួនថ្ងៃដាច់ដោយឡែក ខណៈសមយុទ្ធនេះត្រូវបានរៀបចំឡើងដើម្បីជំរុញការត្រៀមខ្លួនរបស់រដ្ឋាភិបាល និងជាសមយុទ្ធលើកដំបូងចាប់តាំងពីការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។

លោក Yoon និយាយថា សមយុទ្ធយោធា និងស៊ីវិល មានគោលបំណងធ្វើឲ្យប្រសើរឡើងនូវការត្រៀមខ្លួនរបស់ប្រទេសដើម្បីទប់ទល់នឹងសង្រ្គាម និងការគំរាមកំហែងតាមអ៊ីនធឺណិតប្រឆាំងនឹងទីតាំងសំខាន់ៗដូចជារោងចក្រផលិតបន្ទះឈីប និងខ្សែសង្វាក់ផ្គត់ផ្គង់ជាដើម។

គួរបញ្ជាក់ថា នេះគឺជាសមយុទ្ធធំបំផុតចាប់តាំងពីឆ្នាំ២០១៧មក បន្ទាប់ពីវាត្រូវបានកាត់បន្ថយទំហំដោយសារតែវិបត្តិកូវីដ១៩។

ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោង ២គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងលិចកាលពីសប្តាហ៍មុន បន្ទាប់ពីកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកចាប់ផ្តើមការហ្វឹកហាត់បឋមសម្រាប់សមយុទ្ធនេះ។

មន្ត្រីទីក្រុងសេអ៊ូលនិយាយថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងមីស៊ីលក្នុងកម្រិតដែលមិនធ្លាប់មានពីមុនមកក្នុងឆ្នាំនេះ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីធ្វើការសាកល្បងនុយក្លេអ៊ែរជាលើកទីប្រាំពីរគ្រប់ពេលទាំងអស់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ ចិន និងប្រទេសច្រើនទៀត ប្រកាសបញ្ជូនកងទ័ពទៅ រុស្ស៊ី ដើម្បីធ្វើសមយុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៩ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ភាគខាងជើង ថៃ ក៏កើតភ្លើងឆេះព្រៃខ្លាំង ឯនៅ បាងកក ក៏កំពុងរងទុក្ខដោយរញ្ជួយដី

ព័ត៌មានជាតិ២១ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម