Connect with us

ព័ត៌មានអន្ដរជាតិ

ជប៉ុន ចង់បានមីស៊ីល ដែលអាចបាញ់ដល់ ចិនដីគោក (មានវីដេអូ)

បានផុស

នៅ

រដ្ឋាភិបាល​ជប៉ុន​ ចង់​ពង្រីក​រយៈចម្ងាយនៃមីស៊ីល បាញ់ចេញ​ពី​ដី​ Type 12 របស់ខ្លួនយ៉ាង​ហោច​ណាស់ ១០០០ គីឡូម៉ែត្រ ហើយ​កែប្រែ​វាឲ្យអាច​បាញ់​ចេញ​ពី​នាវា និង​យន្តហោះបាន ថែមទាំងអាច​វាយប្រហារ​ ដល់គោលដៅ​ដីគោកនៅប្រទេសចិនបានទៀត។

មីស៊ីល Type 12
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយដកស្រង់សម្តីមន្ត្រីរដ្ឋាភិបាល, កាសែតជប៉ុន Yomiuri បានចុះផ្សាយកាលពីថ្ងៃអាទិត្យទី២១ខែសីហាថា មីស៊ីល Version ថ្មីដែលអាចបាញ់ចេញពីដីគោកកាន់តែល្អប្រសើរ ត្រូវបានគេរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់ លឿនជាងការគ្រោងទុក២ឆ្នាំ។

កាសែតនេះអះអាងថា នៅទីបំផុត ទីក្រុងតូក្យូចង់ឲ្យមីស៊ីលរយៈចម្ងាយឆ្ងាយជាង១០០០ គីឡូម៉ែត្រ ត្រូវបានដាក់ពង្រាយនៅទូទាំងប្រជុំកោះ Nansei។ ផែនការមីស៊ីលនេះ ជាផ្នែកនៃអ្វីដែលកាសែតហៅថា “គំនិតផ្តួចផ្តើមភាពអាសន្នរបស់តៃវ៉ាន់”។

តាមសេចក្តីរាយការណ៍កាលពីខែធ្នូឆ្នាំមុន កងកម្លាំងស្វ័យការពារជប៉ុន (SDF) និងយោធាអាមេរិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីបង្កើតមូលដ្ឋានវាយប្រហារលើប្រជុំកោះ Nansei ក្នុងករណីមានភាពអាសន្ន បើជម្លោះរវាងតៃវ៉ាន់ និងទីក្រុងប៉េកាំងផ្ទុះឡើង។

នៅពេលនោះ មន្ត្រីទីក្រុងតូក្យូនិយាយថា ប្រសិនបើត្រូវបានអនុម័តមែននោះ ផែនការនេះនឹងអនុញ្ញាតឲ្យទាហានម៉ារីនអាមេរិក ឈរជើងនៅលើប្រជុំកោះ Nansei ហើយ SDF នឹងផ្តល់ការគាំទ្រក្នុងទម្រង់ជាទាហានបន្ថែម ប្រសិនបើមានការគំរាមកំហែងផ្នែកយោធាជាក់ស្តែងចំពោះតៃវ៉ាន់៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Hans India

ចុចអាន៖ កាន់តែតានតឹង! នាវាចម្បាំងរុស្ស៊ី និងចិន ត្រូវគេប្រទះឃើញ នៅជិតប្រទេស ជប៉ុន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម