ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា ការស្លាប់របស់កូនស្រី សម្ព័ន្ធមិត្តលោក ពូទីន គឺជា កម្មពៀរ
នាង Darya Dugina ដែលជាកូនស្រីរបស់អ្នកជាតិនិយមរុស្ស៊ី និងជាសម្ព័ន្ធមិត្តរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ត្រូវបានសម្លាប់ដោយការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅខាងក្រៅទីក្រុងមូស្គូ។

ឪពុករបស់នាង គឺលោក Alexander Dugin បានអំពាវនាវជាយូរមកហើយ ឲ្យមានការបង្រួបបង្រួមនៃតំបន់និយាយភាសារុស្សី និងទឹកដីផ្សេងទៀតនៅក្នុងចក្រភពរុស្ស៊ីថ្មីមួយដ៏ធំធេង។ គាត់ចង់បានចក្រភពមួយ ដោយដាក់បញ្ចូលទាំងអ៊ុយក្រែនផងដែរ។

ទាក់ទងនឹងការស្លាប់របស់ Darya Dugina, លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បាននិយាយថា ប្រសិនបើការស៊ើបអង្កេតករណីឃាតកម្ម រកឃើញថា ជាប់ពាក់ព័ន្ធនឹងអ៊ុយក្រែននោះ វានឹងចង្អុលទៅគោលនយោបាយនៃ “អំពើភេរវកម្មរដ្ឋ” ដែលកំពុងបន្តដោយទីក្រុង កៀវ។

ប៉ុន្តែលោក Mykhailo Podolyak ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន បានបដិសេធថា ប្រទេសរបស់លោក មិនជាប់ពាក់ព័ន្ធក្នុងការសម្លាប់នេះទេ។ លោកនិយាយតាមទូរទស្សន៍ជាតិថា “យើងមិនមែនជារដ្ឋឧក្រិដ្ឋកម្មឡើយ មិនដូចរុស្ស៊ីទេ ហើយច្បាស់ជាមិនមែនជារដ្ឋភេរវករ”។

ស្របពេលជាមួយគ្នានោះ លោកបានស្តីបន្ទោសទៅលើការតស៊ូអំណាចផ្ទៃក្នុងរវាង បក្សពួកនយោបាយផ្សេងៗ នៅប្រទេសរុស្ស៊ីសម្រាប់ការវាយប្រហារនេះ ហើយបានលើកឡើងថា ឧបទ្ទវហេតុនេះគឺជាកម្មពៀរ ចំពោះអ្នកគាំទ្រសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sky
ចុចអាន៖ តើលោក Alexander Dugin ដែលកូនស្រីរបស់គាត់ ត្រូវស្លាប់ក្នុងការផ្ទុះរថយន្ត ជានរណា?

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ