ព័ត៌មានអន្ដរជាតិ
ជនបំផ្ទុះគ្រាប់បែកអត្តឃាតក្រុម ISIS ធ្វើដំណើរទៅវាយប្រហារនៅ ឥណ្ឌា តែត្រូវស្ទាក់ចាប់ទាន់
សេវាសន្តិសុខសហព័ន្ធ (FSB) បានរាយការណ៍នៅថ្ងៃចន្ទទី២២ខែសីហានេះថា មនុស្សម្នាក់ដែលជាប់សង្ស័យ មានផែនការបំផ្ទុះខ្លួនឯងដើម្បីសម្លាប់អ្នកនយោបាយជាន់ខ្ពស់ឥណ្ឌា ត្រូវបានស្ទាក់ចាប់អំឡុងពេលរូបគេឆ្លងកាត់ប្រទេសរុស្ស៊ី។

ជនបំផ្ទុះគ្រាប់បែកអត្តឃាតនេះ ត្រូវបានក្រុមភេរវកររដ្ឋឥស្លាម (ISIS) ជ្រើសរើសនៅក្នុងប្រទេសតួកគី។
FSB និយាយថា បុរសរូបនោះត្រូវបានគេដាក់មនោគមន៍នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងបានជួបតំណាងក្រុម ISIS ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ដើម្បីបង្ហាញការប្តេជ្ញាភក្តីភាព មុនពេលចេញទៅបំពេញបេសកកម្មនៅប្រទេសឥណ្ឌា។

ទីភ្នាក់ងារ FSB និយាយថា រុស្ស៊ីបានក្លាយជាប្រទេសឆ្លងកាត់ សម្រាប់ការធ្វើដំណើរនេះ។
ស្របពេលជាមួយគ្នានោះ មន្ត្រីអនុវត្តច្បាប់របស់រុស្ស៊ី បានឲ្យដឹងថា គោលដៅនៃការវាយប្រហារភេរវកម្ម គឺជាសមាជិកនៃក្រុមមន្ត្រីកាន់អំណាចរបស់ប្រទេសឥណ្ឌា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បើកការវាយឆ្មក់ដ៏កម្រ នៅស៊ីរី ចាប់បានមេដឹកនាំកំពូល របស់ក្រុម ISIS

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?