ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បង្ហាញមុខជនសង្ស័យ ក្នុងករណីធ្វើឃាត កូនស្រីសម្ព័ន្ធមិត្ត លោក ពូទីន (មានវីដេអូ)
សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បានបង្ហាញជាសាធារណៈ នូវវីដេអូនៃជនជាតិអ៊ុយក្រែន ឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់ ក្នុងករណីបំផ្ទុះរថយន្តកាលពីថ្ងៃសៅរ៍ទី២០ខែសីហា ដែលបានសម្លាប់អ្នកកាសែតឈ្មោះ Darya Dugina នៅទីក្រុងមូស្គូ។

វីដេអូឃ្លីប ដែលចេញផ្សាយកាលពីថ្ងៃចន្ទទី២២ខែសីហា បានបង្ហាញពី Vovk និងកូនស្រីជំទង់របស់នាង ចូលប្រទេសរុស្ស៊ី ហើយចាកចេញពីប្រទេសយ៉ាងប្រញាប់ប្រញាល់។
Vovk អាយុ៤៣ឆ្នាំ ត្រូវបាន FSB កំណត់ថាជាជនសង្ស័យសំខាន់បំផុត ក្នុងករណីធ្វើឃាត Dugina។ ជនជាតិអ៊ុយក្រែនរូបនេះ បានមកដល់ប្រទេសរុស្ស៊ីកាលពីថ្ងៃទី២៣ខែកក្កដា ដោយប្រើប្រាស់ស្លាកលេខសាធារណៈរដ្ឋប្រជាមានិត Donetsk ដើម្បីចៀសវាងការត្រួតពិនិត្យ។

ខណៈពេលស្ថិតនៅទីក្រុងមូស្គូ នាងបានប្តូរស្លាកលេខរថយន្ត Mini Cooper របស់នាង ទៅជាស្លាកលេខ កាហ្សាក់ស្ថាន ដែលជាអតីតសាធារណរដ្ឋមិត្តភាពសូវៀត វិញ។ នៅថ្ងៃអាទិត្យបន្ទាប់ពីការបំផ្ទុះគ្រាប់បែក, Vovk បានបើកឡានទៅប្រទេសអេស្តូនី ជាមួយស្លាកលេខអ៊ុយក្រែន។
អាជ្ញាធរក៏និយាយដែរថា Vovk ប្រហែលជាប្រើប្រាស់កូនស្រីជំទង់របស់នាង ធ្វើជាការបិទបាំង ដើម្បីអាចបន្លាស់ទីជុំវិញប្រទេសរុស្ស៊ី បានដោយស្រួល។ នាងបានជួលអាផាតមិនមួយនៅក្នុងអគារដែល Dugina រស់នៅ ហើយត្រូវបានថតជាប់ដោយកាមេរ៉ានៅមាត់ទ្វារ។

រូបថតនៃអត្តសញ្ញាណប័ណ្ណរបស់ Vovk ក្នុងឯកសណ្ឋានឆ្មាំជាតិអ៊ុយក្រែន ត្រូវបានបញ្ចេញកាលពីខែមេសានៅលើអ៊ីនធឺណិតរុស្ស៊ី ដែលជាផ្នែកមួយនៃការផ្សព្វផ្សាយឲ្យប្រយ័ត្នអំពីសមាជិកកងវរសេនាធំលទ្ធិណាស៊ី Azov។
គួរបញ្ជាក់ថា Dugina អាយុ២៩ឆ្នាំត្រូវបានសម្លាប់កាលពីល្ងាចថ្ងៃសៅរ៍ទី២០ខែសីហា បន្ទាប់ពី ចូលរួមក្នុងពិធីបុណ្យគ្រួសារអភិរក្សមួយ នៅជិតទីក្រុងមូស្គូជាមួយឪពុករបស់នាង ដែលជាទស្សនវិទូឈ្មោះ Aleksandr Dugin។ Vovk ត្រូវបានគេចោទប្រកាន់ថា បានបង្កៃគ្រឿងផ្ទុះនៅក្រោមរថយន្តរបស់ Dugin៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ថា ការស្លាប់របស់កូនស្រី សម្ព័ន្ធមិត្តលោក ពូទីន គឺជា កម្មពៀរ

-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?