ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្តឹងក្រសួងយុត្តិធម៌អាមេរិក ពាក់ព័ន្ធការឆែកឆេរនៅ Mar-a-Lago (មានវីដេអូ)
អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឲ្យចៅក្រម ផ្អាកការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌ លើឯកសារដែល FBI រឹបអូសបានពីផ្ទះរបស់លោក។

នៅក្នុងពាក្យបណ្តឹងមួយ ក្រុមមេធាវីរបស់លោក ត្រាំ បានស្នើសុំឲ្យមានការតែងតាំងមេធាវីឯករាជ្យមួយរូប ដើម្បីត្រួតពិនិត្យឯកសារ ដែលភ្នាក់ងារ FBI យកបានពីលំនៅដ្ឋាន Mar-a-Lago ក្នុងរដ្ឋ Florida។
យោងតាម FBI, សំណុំឯកសារចំនួន១១ ត្រូវបានរឹបអូសពីលំនៅដ្ឋានរបស់លោក ត្រាំ កាលពីថ្ងៃទី៨ខែសីហា។ លោក ត្រាំ កំពុងត្រូវគេស៊ើបអង្កេត សម្រាប់ការកាន់កាប់ឯកសារសំខាន់។
កាលពីថ្ងៃចន្ទ មេធាវីរបស់លោក បានស្នើសុំឲ្យតែងតាំងមេធាវីភាគីទីបី ឬត្រូវបានគេស្គាល់ថាជា “មេធាវីពិសេស” ដើម្បីកំណត់ថាតើឯកសារដែលរឹបអូស ត្រូវបានការពារដោយសិទ្ធិប្រតិបត្តិ ដែលអនុញ្ញាតឲ្យប្រធានាធិបតី រារាំងការបញ្ចេញឯកសារជាសាធារណៈ ដែរឬក៏អត់។

ពាក្យបណ្តឹងកម្រាស់២៧ទំព័របានបញ្ជាក់ថា “វាមិនសមហេតុផលទាល់តែសោះ ក្នុងការអនុញ្ញាតឲ្យក្រុមរដ្ឋអាជ្ញា ត្រួតពិនិត្យឯកសារដោយគ្មានការការពារប្រកបដោយអត្ថន័យ។ មានតែការត្រួតពិនិត្យអព្យាក្រឹតដោយមេធាវីពិសេសប៉ុណ្ណោះ ដែលអាចការពារផលប្រយោជន៍សាធារណៈដ៏អស្ចារ្យ ក្នុងការថែរក្សាការសម្ងាត់នៃកិច្ចសន្ទនា ដែលបានកើតឡើងនៅក្នុងការអនុវត្តភារកិច្ចផ្លូវការរបស់ប្រធានាធិបតី”។
ស្របពេលជាមួយគ្នានោះ ក្រសួងយុត្តិធម៌បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា រដ្ឋអាជ្ញាបានដឹងពីបណ្តឹងរបស់លោក ត្រាំ ហើយនឹងឆ្លើយតបនៅក្នុងតុលាការ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ត្រាំ ហៅភ្នាក់ងារ FBI ដែលវាយឆ្មក់ផ្ទះរបស់គាត់ថាជា “ឧក្រិដ្ឋជន”

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ