ព័ត៌មានអន្ដរជាតិ
ប្រមុខ UN៖ ហានិភ័យនុយក្លេអ៊ែរបច្ចុប្បន្ន ឈានដល់កម្រិតធ្ងន់ធ្ងរបំផុត
អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បាននិយាយកាលពីថ្ងៃចន្ទទី២២ខែសីហាថា ហានិភ័យនុយក្លេអ៊ែរ នាពេលបច្ចុប្បន្ននេះ បានឈានដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍ចុងក្រោយ។
លោកបាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា “ហានិភ័យនុយក្លេអ៊ែរ បានកើនឡើងដល់ចំណុចខ្ពស់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ”។
លោកបានសង្កត់ធ្ងន់ថា “ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ត្រូវតែប្តេជ្ញាថា នឹងមិនប្រើប្រាស់អាវុធទាំងនោះមុនគេទេ។ ពួកគេក៏ត្រូវតែធានាដល់រដ្ឋដែលមិនមានអាវុធនុយក្លេអ៊ែរផងដែរថា ពួកគេនឹងមិនប្រើ ឬគំរាមប្រើអាវុធនុយក្លេអ៊ែរប្រឆាំងនឹងប្រទេសទាំងនោះឡើយ ហើយត្រូវតែមានតម្លាភាព។ ការសម្ញែងកម្លាំងនុយក្លេអ៊ែរ ត្រូវតែបញ្ឈប់”។
លោក Guterres បានគូសបញ្ជាក់ថា “យើងត្រូវការឲ្យរដ្ឋទាំងអស់ប្តេជ្ញាចិត្តឡើងវិញ ចំពោះពិភពលោកដែលគ្មានអាវុធនុយក្លេអ៊ែរ និងត្រូវខិតខំប្រឹងប្រែង មកតុចរចាដើម្បីបន្ធូរបន្ថយភាពតានតឹង ហើយបញ្ចប់ការប្រកួតប្រជែងអាវុធនុយក្លេអ៊ែរម្តង សម្រាប់ទាំងអស់គ្នា”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
ចុចអាន៖ ពូទីន អនុញ្ញាត ឲ្យ UN ចូលត្រួតពិនិត្យ រោងចក្រ នុយក្លេអ៊ែរ Zaporizhzhia
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ ឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល