Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង ៖ កូរ៉េខាងជើង អាចបាញ់នុយក្លេអ៊ែរ មុនការបោះឆ្នោតពាក់​កណ្ដាលអាណត្តិរបស់ អាមេរិក

បានផុស

នៅ

អតីតនាយកសេវាកម្មស៊ើបការណ៍សម្ងាត់ជាតិ (NIS) របស់កូរ៉េខាងត្បូងលោក Park Jie-won បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងទំនងជានឹងធ្វើការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិកនាខែវិច្ឆិកា ដើម្បីបង្ហាញពីសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Park បាននិយាយប្រាប់វិទ្យុ KBS ថា “កូរ៉េខាងជើងនឹងបាញ់សាកល្បងមីស៊ីលបំពាក់ដោយក្បាលគ្រាប់ធុនតូច និងស្រាលដែលមានសមត្ថភាពអាចហោះហើរទៅកាន់សហរដ្ឋអាមេរិក ជាពិសេសគឺគំរាមកំហែងដល់រដ្ឋបាលលោក Joe Biden នៅមុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ” ។

លោក Park ក៏បាននិយាយផងដែរថា កូរ៉េខាងជើងក៏អាចនឹងធ្វើសកម្មភាពបង្កហេតុដូចគ្នានេះក្នុងការតវ៉ាចំពោះសមយុទ្ធយោធារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ។

ពាក់ព័ន្ធនឹងសមយុទ្ធយោធានេះដែរ កូរ៉េ​ខាង​ជើង​បានរិះគន់​ជាបន្តបន្ទាប់ថា​ វាជា​ការ​ហាត់​សមរបស់កូរ៉េខាងត្បូង និងអាមេរិក​សម្រាប់​ការ​ឈ្លានពាន និងគំរាមកំហែងដល់ការឆ្លើយតបផ្នែកយោធារបស់ខ្លួន ។

ជាចុងក្រោយអតីតមន្ត្រីកូរ៉េខាងត្បូងរូបនេះបានបញ្ជាក់ថា កូរ៉េខាងជើងបានបញ្ចប់ការត្រៀមលក្ខណៈរួចរាល់ហើយ ហើយប្រុងជើងការដើម្បីធ្វើការបាញ់សាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួននៅពេលណាក៏បាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Yonhap

ចុចអាន ៖ កូរ៉េខាងត្បូង-អាមេរិក ចាប់ផ្តើមសមយុទ្ធយោធា ធំបំផុតក្នុងរយៈពេល ៥ឆ្នាំ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១១ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១២ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម