ព័ត៌មានអន្ដរជាតិ
ជប៉ុនរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មី ៥ករណី
ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសជប៉ុនបានបញ្ជាក់ពីករណីដំបូងនៃការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីដែលកំពុងរាលដាលនៅក្នុងប្រទេសអង់គ្លេស។
ក្រសួងនិយាយថា មនុស្ស៥នាក់ដែលជាបុរស៤នាក់និងស្រីម្នាក់សុទ្ធតែមានអាយុក្រោម៧០ឆ្នាំ បានធ្វើតេស្តវិជ្ជមានចំពោះវីរុសកូរ៉ូណាប្រភេទថ្មីនេះនិងមានប្រវត្តិធ្វើដំណើរទៅចក្រភពអង់គ្លេស។ ក្នុងនោះមានអ្នកជំងឺ៤នាក់មិនបង្ហាញរោគសញ្ញា។
ពីរនាក់ក្នុងចំណោមអ្នកទាំង៥បានមកដល់អាកាសយានដ្ឋាន Haneda ក្នុងទីក្រុងតូក្យូខណៈអ្នកផ្សេងទៀតបានមកដល់អាកាសយានដ្ឋាន Kansai ក្នុងខេត្ត អូសាកា។
ប្រទេសជប៉ុនកាលពីថ្ងៃព្រហស្បតិ៍បានដាក់បម្រាមបណ្តោះអាសន្នលើការមកដល់របស់ជនបរទេសមកពីអង់គ្លេសដែលចូលមកក្នុងគោលបំណងធ្វើអាជីវកម្មឬការសិក្សាជាដើមប៉ុន្តែជនជាតិជប៉ុននៅតែត្រូវបានអនុញ្ញាតឲ្យចូល។
ជនជាតិជប៉ុនដែលមកពីចក្រភពអង់គ្លេសចាប់ពីថ្ងៃអាទិត្យស្អែកនេះទៅនឹងតម្រូវឲ្យធ្វើតេស្តមេរោគក្នុងរយៈពេល៧២ម៉ោងមុនពេលចេញដំណើរនិងបង្ហាញលទ្ធផលនៅពេលមកដល់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ វីរុសកូរ៉ូណាក្លាយពូជប្រភេទថ្មីរាលដាលទៅដល់ បារាំង ហើយ
ចុចអាន៖ អង់គ្លេសបញ្ចេញតួលេខអ្នកចាក់វ៉ាក់សាំងកូវីដ ស្របពេលវីរុសកូរ៉ូណាក្លាយពូជថ្មីកំពុងវាយលុកខ្លាំង
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ